កំពង់ធំ ៖ ស្នងការនគរបាលខេត្តកំពង់ធំ បានក្រើនរំលឹកដល់មន្ត្រីនគរបាលមួយចំនួន ដែលចំណុះឲ្យខេត្តកំពង់ធំ ដែលអសកម្ម ក្នុងការបំពេញកិច្ចការងារ ត្រូវមានវិធានការអប់រំណែនាំ ដាស់តឿន ឲ្យមានការភ្ញាក់រលឹក ដើម្បីបំពេញភារកិច្ចក្នុងអង្គភាពវិញ ឲ្យមានភាពរីកចម្រើន និងការអភិវឌ្ឍទៅជាលំដាប់ ជាពិសេសត្រូវដាក់វេន ២៤ម៉ោងលើ២៤ម៉ោង នៅទីប្រចាំបញ្ជា ដែលបានត្រៀមគ្រប់ជ្រុងជ្រោយ សម្រាប់កិច្ចអន្តរាគមន៍។
ថ្ងៃ អង្គារ ទី៥ ខែមីនា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោអ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹក នាំកិច្ចប្រជុំកិច្ចប្រជុំរៀបចំការប្រារព្វពិធីអបអរសាទរខួបលើកទី ១០៨ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៩ និងពង្រឹងបន្ថែមកិច្ចការងារជំនាញនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានមានប្រសាសន៍ លើកឡើង សម្រាប់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវប្រារព្វពិធីអបអរសាទរខួបលើកទី ១០៨ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៩ នៅល្ងាចថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០១៩ ដែលមានការអញ្ជើញ ចូលរួមអបអរសាទរ យ៉ាងអធឹកអធមពីសំណាក់ដឹកនាំប្រធានមន្ទីរជំវិញខេត្ត ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ ដាស់តឿនក្រើនរំលឹកលើកការងារសាមគ្គីភាព ឯកភាពផ្ទៃក្នុង
ឲ្យបានល្អប្រពៃបន្ថែមទៀត ដើម្បីការអនុវត្តការងារ តាមតួនាទីភារកិច្ច តាមឋានានុក្រម របស់ខ្លួន ចំពោះកិច្ចការជំនាញប្រចាំថ្ងៃការចូលរួមគោរពទង់ជាតិ ការចូលរួមប្រចាំការណ៍ ការចូលរួមប្រចាំបញ្ជា ជាពិសេសត្រួតពិនិត្យវត្តមានជាក់ស្ដែង កងកម្លាំងក្រោមឱវាទតាមបែបទ ការងាររដ្ឋបាល ការគ្រប់គ្រង ការបញ្ជីវត្តមាន (មានវត្តមាន-អវត្តមាន) របស់កងកម្លាំងក្នុងរចូលរួមបំពេញកិច្ចការជាប្រចាំថ្ងៃ ចំពោះមន្ត្រីដែលអសកម្ម ក្នុងការបំពេញកិច្ចការងារ ថ្នាក់ដឹកនាំជានាយការិយាល័យត្រូវមានវិធានការអប់រំណែនាំ ដាស់តឿន ឲ្យមានការភ្ញាក់រលឹក ដើម្បីបំពេញភារកិច្ចក្នុងអង្គភាពវិញ ឲ្យមានភាពរីកចម្រើន និងការអភិវឌ្ឍទៅជាលំដាប់។ កន្លងទៅថ្មីៗនេះ កងកម្លាំងបានខិតខំប្រឹងប្រែង ចូលរួមយ៉ាងសស្រោកសស្រាំ ដោយចូលរួមធ្វើពលកម្មបានព្រមៗគ្នា ដើម្បីរៀបចំបរិវេណទីតាំង ដែលត្រូវសាងសង់របង និងអគារ សម្រាប់កងកម្លាំងអន្តរាគមន៍ ពិសេសដែលបានបែងចែកជាក្រុម និងធ្វើផ្លាស់ប្ដូប្រចាំការ រង់ចាំអនុវត្តបទបញ្ជា របស់ថ្នាក់ដឹកនាំ គ្រប់ពេលវេលា ។
លោកឧត្តមសេនីយ៍ ស្នងការបានមានពង្រឹងការចូលរួមប្រចាំការនិងប្រចាំបញ្ជា ២៤ម៉ោងលើ២៤ម៉ោងនៅទីប្រចាំបញ្ជាដែលបានត្រៀមគ្រប់ជ្រុងជ្រោយ សម្រាប់កិច្ចអន្តរាគមន៍ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សង្គម និងត្រៀមលក្ខណៈរួចជាស្រេចក្នុងកិច្ចអន្តរាគមន៍ សង្គ្រោះ ដល់ប្រជាពលរដ្ឋនៅពេលដែលរងគ្រោះ ក្នុងហេតុការណ៍ណាមួយ ដែលអាចកើតជាចៃដន្យ ៕ ដោយ៖កូឡាប