កណ្តាល ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា មានករណីឃាតកម្ម បុរសម្នាក់ស្លាប់ ចំណែកបុរសម្នាក់ទៀត ត្រូវចាប់ខ្លួន បន្ទាប់ពួកគេទាំង២នាក់ គឺជនសង្ស័យ និងជនរងគ្រោះ មានសភាពស្រវឹងស្រាដូចគ្នា ហើយជនរងគ្រោះ ប្រច័ណ្ឌប្រពន្ធ ជាមួយនឹងជនសង្ស័យ ទើបបង្កឲ្យមានទំនាស់ពាក្យសម្តី រហូតវាយតប់គ្នា ពេលនោះជនរងគ្រោះ បានយកដំបងឫស្សីវាយ ជនសង្ស័យ ត្រូវចំក្បាល៣ដំបង ចំណែកជនសង្ស័យ បានទាញយកស្នមុខ៥ មកចាក់ត្រូវជនរងគ្រោះ។
ករណីទំនាស់វាយតប់គ្នានេះ កើតហេតុនៅថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ២០:០០ នាទី ចំណុចភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះ១ នាក់ឈ្មោះ ស៊ុំ វឿន ហៅ (ប៉ាវ ចិន) ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ មានទីលំនៅភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ស្លាប់)។ ជនសង្ស័យ១ នាក់ ឈ្មោះ សំ សុង ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ មានទីលំនៅភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖ស្ន មុខ៥ បាក់ដងចំនួន ០១។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ពីសភាពនៃរឿងហេតុថា នៅពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ មានសភាពស្រវឹងស្រាដូចគ្នា ហើយជនរងគ្រោះ ប្រច័ណ្ឌប្រពន្ធ ជាមួយនឹងជនសង្ស័យ ទើបបង្កឲ្យមានទំនាស់ពាក្យសម្តី រហូត វាយតប់គ្នា ពេលនោះជនរងគ្រោះ បានយកដំបងឫស្សីវាយ ជនសង្ស័យ ត្រូវចំក្បាល៣ដំបង ចំណែកជនសង្ស័យ បានទាញយកស្នមុខ៥ មកចាក់ត្រូវជនរងគ្រោះ ភ្លាមនោះ ជនរងគ្រោះបានរត់ចេញពីកន្លែងកើតហេតុពុំដឹងទៅណាទេ។ លុះដល់វេលាម៉ោង ៦:៣០ នាទី ថ្ងៃទី៥ខែមីនាឆ្នាំ២០១៩ ប្រជាពលរដ្ឋ បានឃើញ ជនរងគ្រោះដេកស្លាប់ផ្ទាល់ដី នៅជាប់ផ្ទះឈ្មោះ វ៉ៃ ស្រីល័ក្ខ បានរាយការណ៍ ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ បន្ទាប់មកកម្លាំងនគរបាលផ្នែកយុត្តិធម៌ស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវ រក និងឃាត់ខ្លួនជនសង្ស័យ បញ្ជូនមក អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីបន្ត ចាត់ការតាមនីតិវិធី។
នគរបាលមូលដ្ឋាន បានធ្វើការសន្និដ្ឋានថា ករណីនេះអំពើឃាតកម្ម កើតឡើងដោយចេញពីភាពប្រច័ណ្ឌ (ស្នេហាត្រីកោណ) និងគំនុំ កំហឹង ឥទ្ធិពលគ្រឿងញៀន និងស្រា ៕ ដោយ៖កូឡាប