ភ្នំពេញ៖ អ្នកបើករថយន្តLEXUS RX-330មួយគ្រឿង មានអត្រាជាតិអាល់កុល0.91 Mg/L ដែលបង្កគ្រោះថ្នាក់ចរាចរ បុកជនបរទេស២នាក់ និងបុរសជនជាតិខ្មែរម្នាក់ បណ្តាលឲ្យស្លាប់ នៅខណ្ឌដូនពេញ ត្រូវបានតុលាការចេញដីកាឃុំខ្លួន ដាក់ពន្ធនាគាររាជធានីភ្នំពេញ PJ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩នេះ។
អ្នកបើករថយន្តដែលបង្កឲ្យមនុស្សស្លាប់ចំនួន៣នាក់ ខាងលើនេះ មានឈ្មោះ ហ៊ែល វណ្ណៈ អាយុ៣០ឆ្នាំ មុខរបរអ្នកនាំភ្ញៀវទៅថៃ មានទីលំនៅភូមិមានលាប សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី បើករថយន្តម៉ាក LEXUS RX-330 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AX-5853។
បើតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់អ្នកដទៃ ប្រព្រឹត្តនៅចំណុចវិថីព្រះស៊ីសុវត្ថិ ប្រសព្វផ្លូវ១៨៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ លោក ពេជ្រ វិជ្ជាធរ បានបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទមានឈ្មោះ ហ៊ែល វណ្ណៈ ទៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។ ឲ្យប្រធានពន្ធនាគាររាជធានីភ្នំពេញ ទទួលនិងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង២៖៣០នាទី យប់រំលងអធ្រាត្រចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចវិថីព្រះស៊ីសុវត្ថិ ប្រសព្វផ្លូវលេខ១៨៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍ របស់ការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា មុនពេលកើតហេតុ ជនបង្កបានធ្វើដំណើរតាម បណ្តោយវិថីព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកចូលចំណែកផ្លូវម្ខាង រួចក៏បុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ដែលធ្វើដំណើរច្រាសទិសគ្នា ម៉ាក SUZUKI VIVA ពណ៌ខ្មៅ គ្មានលេខ បណ្តាលឲ្យអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក់ម្នាក់ និងជនបរទេសដែលជិះលើម៉ូតូរ៉ឺម៉ក់ចំនួន២នាក់ បានស្លាប់។
ជនរងគ្រោះដែលបើកម៉ូតូរ៉ឺម៉ក់ មានឈ្មោះយឹម ស៊ីផុន អាយុ៣១ឆ្នាំ មានទីលំនៅភូមិអូរប្រាក់ ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដោយឡែកជនបរទេស ទី១ឈ្មោះ HIETA ARTTU JOHANNES អាយុ៣៣ឆ្នាំ ជនជាតិហ្វាំងឡង់ និងទី២-ឈ្មោះ APAJASALMI LASSE MIKAEL អាយុ៣៣ឆ្នាំ ជនជាតិហ្វាំងឡង់។ ជនបរទេសទាំងពីរនាក់ ស្នាក់នៅសណ្ឋាគារអាម៉ឹនីបន្ទប់លេខ៤០៤ ជាន់ទី៤ មានទីតាំងស្ថិតនៅផ្លូវលេខ២៤៨ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនបង្កក្រោយពីបុកម៉ូតូរ៉ឺម៉ករួចហើយ ក៏ជ្រុលទៅបុកម៉ូតូឈប់ស្ងៀមមួយគ្រឿងទៀត ម៉ាក HONDA CUB ពណ៌ខៀវ ពាក់ស្លាកលេខ ប-3975 ភព1។ នគរបាលបានសន្និដ្ឋានថា មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ចរាចរនេះ មកពីរថយន្តបើកបរលឿន មិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន និងបើកបរក្នុងស្ថានស្រវឹង ដោយមានអត្រាជាតិអាល់កុល0.91 Mg/L ។
ជនរងគ្រោះ ដែលស្លាប់ទាំងបីនាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ក្នុងនោះភាគីរថយន្តកាមរី បានស្លាប់ពីរនាក់ និងភាគីរថយន្តសណ្ដោងកន្ទុយរ៉ឺម៉កស្លាប់ម្នាក់ ដោយសារពេលឡានរេចង្កូតធ្លាក់ផ្លូវ ហើយធ្លាក់ដែកសង្កត់លើទាំងអស់គ្នា តែក្នុងនោះស្ត្រីម្នាក់ ភាគីខាងរថយន្តកាមរីឆ្លាមបានរងរបួសធ្ងន់។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2H-2239 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុរថយន្តនេះ បានវ៉ាជែងរថយន្តដឹកដែកខ្នាតវែងពណ៌ខៀវចាស់ ពាក់ស្លាកលេខ ភ្នំពេញ 3D-9712 ដែលកំពុងបើកបរស្របទិសគ្នា។
ប្រភពបន្ដថា ពេលកំពុងបើកវ៉ាជែងនោះ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត បើកមកពីខាងមុខបញ្ច្រាសទិសគ្នាជាមួយរថយន្តកាមរីឆ្លាម ពេលឃើញស្ថានភាពបែបនេះ រថយន្តកាមរីឆ្លាមបានបើកងាកគេចចូលខាងស្ដាំដៃវិញ ទើបបណ្ដាលឲ្យរថយន្តដឹកដែកបុកពីក្រោយរថយន្តកាមរីតែម្ដង ពេលនោះរថយន្តទាំងពីរគ្រឿងបានរេចង្កូតទៅធ្លាក់ចូលប្រឡាយទឹកស្អុយតាមចិញ្ចើមផ្លូវទាំងអស់គ្នាតែម្ដង។
ប្រភពបន្ដថា មុនពេលធ្លាក់ចូលប្រឡាយទឹករថយន្តដឹកដែក ក៏ជ្រុលទៅបុកនឹងដើមអំពិលទឹកបាក់អស់មួយដើមទៀត ហើយទើបធ្លាក់ដែកសង្កត់លើតៃកុងរថយន្តស្លាប់ដោយកៀបជាប់នៅក្នុងរថយន្ត ហើយជនរងគ្រោះដែលជិះនៅក្នុងរថយន្តកាមរីឆ្លាម បានខ្ទាតចេញមនុស្សមកខាងក្រៅ តែក៏ត្រូវបានស្លាប់ដោយសារតែដែកសង្កត់លើទាំងពីរនាក់ភ្លាមៗផងដែរ។ ដោយឡែក ស្ដ្រីរងរបួសនោះស្ថិតនៅក្នុងរថយន្តមិនបានខ្ទាតចេញមកក្រៅនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ និងសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នាចុះទៅពិនិត្យវាស់វែងយករថយន្តមករក្សាទុកនៅប៉ុស្តិ៍កន្ទោកជាបណ្ដោះអាសន្នសិន ហើយបានប្រគល់សពជនរងគ្រោះទាំងបីឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន ដោយរង់ចាំសាច់ញាតិក្រុមគ្រួសារចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖បញ្ញាស័ក្តិ