Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិដ្ឋភាព​គួរ​ឲ្យ​ខ្លោចផ្សា គ្រា​ដែល​ហ្វូង​ប្រឹស​រត់​ឆ្លងផ្លូវ​ហាយវ៉េ សម្លាប់​ខ្លួន​ដោយ​លោត​ទម្លាក់​ពីលើ​ស្ពាន​

spot_img

អ្នកបើកបរ​រថយន្ត​នៅ​ផ្លូវ​ហាយវ៉េ ក្នុង​រដ្ឋ Iowa អាមេរិក ពិតជា​ស្រឡាំងកាំង​ពុំ​នឹក​ស្មាន​ដល់​ថា ហ្វូង​សត្វ​ប្រឹស​នេះ​បែរ​ជា​រត់​ឆ្លងថ្នល់​រំលង​បង្កា​ន់​ស្ពាន​ដើម្បី​ធ្វើអត្តឃាត​។​

​តាម Daily Mail, Catherine Veerhusen អ្នក​ដែល​បាន​ចែករំលែក​ខ្សែ​វីដេអូ លើ​ប្រព័ន្ធ facebook ឯកជន ហេតុការណ៍​បាន​កើតលើង​នៅ​វេលា​ម៉ោង ប្រហែល ១៥​និង​១៥​នាទី ល្ងាច​ថ្ងៃ​ទី​១០/១២ ។​

​ខណៈពេល​នោះ​ប្តី​ប្រពន្ធនាង Veerhusen កំពុង​បើក​រថយន្ត​លើ​ស្ពាន 80th Street SW ចំណុះ​ផ្លូវ​ហាយវ៉េ ក្នុង​រដ្ឋ Iowa ឈ្លូស​មួយ​ក្បាល​បាន​បោល​យ៉ាង​លឿន​ឆ្លងកាត់​ផ្លូវ ហើយ​លោតរំលង​បង្កាន់ដៃស្ពាន​ធ្លាក់​ទៅលើ​ដី​។ ប្រឹស​បី​ក្បាល​ទៀត​ដែល​បោល​ពីក្រោយ​ក៏​មាន​សកម្មភាព​ដូច​គ្នា​។​

​កូន​ប្រឹស​ក៏​រត់​តម្រង់​ទៅ​បង្កាន់ដៃស្ពាន​

នាង Veerhusen និយាយថា ខ្ញុំ​ពុំ​ធ្លាប់​ឃើញ​ទិដ្ឋភាព​ដ៏​ចម្លែក​បែបនេះ​ទេ ។ ពិតជា​គ្មាន​ពាក្យពេចន៍​ណា​មួយ​អាច​ពណ៌នា​បាន​នៅក្នុង​ខណៈ​ពេល​ដ៏​គួរ​ឲ្យ​ព្រឺព្រួ​ចនោះ ខ្ញុំ​ឈរ​ទ្រឹង​មួយកន្លែង​ព្រោះ​ស្លុតចិត្ត​ពេក ពុំ​ដែល​ឃើញ​ទង្វើ​បែប​នេះ​ឡើយ​។​

ហ្វូង​ប្រឹង​បន្តកន្ទុយ​គ្នា​លោត​ទម្លាក់ខ្លួន​ពីលើ​ស្ពាន​

​Denny Benyshek, សាក្សី​ម្នាក់​ទៀត​ដែល​បើក​ឡាន​ពីក្រោយ​ប្តី​ប្រពន្ធ​ខាងលើ​ថ្លែងថា ៖ ហេតុការណ៍​នេះ​ប្រព្រឹត្តទៅ​យ៉ាង​លឿន ហើយ​ពួក​វា​លោតរំលង​បង្កា​ន់​ស្ពាន​ភ្លាមៗ​។​

​តាម​លោក Ron Lane, ភ្នាក់ងារ​អភិរក្ស​ធនធានធម្មជាតិ​នៅ Iowa និយាយថា ហ្វូង​ប្រឹស​នេះ​អាច​មាន​អារម្មណ៍​ចម្លែក ព្រោះ​ស្ពាន​ថ្មី​មួយ​នេះ​ទើប​សង់​រួចរាល់​តុលា ។

​ទិដ្ឋភាព​អណោច​អធ័ម​របស់​សត្វប្រឹ​ស​ដែលស្លាប់​គ្មាន​សល់​មួយ​

spot_img
×