Thursday, September 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បា​គី​ស្ថាន​អះអាងថា ខ្លួន​ចាប់​រ៉ា​ដា​បាន​នាវាមុជទឹក​ឥណ្ឌា​ដែល​ចង់​ចូល​ដែនទឹក​របស់ខ្លួន ប៉ុន្តែ​ឥណ្ឌា​បដិសេធ​

ប្រទេស​ប៉ា​គី​ស្ថាន​បាន​អះអាង​ថា ខ្លួន​បាន​ចាប់​រ៉ា​ដា​បាន​នាវាមុជទឹក​ឥណ្ឌា​មួយ​គ្រឿង​ដែល​ចង់​ចូល​ដែនទឹក​របស់ខ្លួន ប៉ុន្តែ​ប្រទេស​ឥណ្ឌា បាន​បដិសេធ​ការអះអាង​នោះ​។​

​ប៉ា​គី​ស្ថាន​បញ្ជាក់ថា ហេតុការណ៍​នោះ​កើតឡើង​នៅ​យប់​ថ្ងៃ​ច័ន្ទ ប៉ុន្តែ​កងទ័ពជើងទឹក​របស់​ខ្លួន​បាន​ចាប់បាន និង​រារាំង​មិនឲ្យ​នាវាមុជទឹ​ក​របស់​ឥណ្ឌា​ចូលក្នុង​ដែនទឹក​​របស់​ខ្លួន​ឡើយ​។​

​យោធា​របស់​ប៉ា​គី​ស្ថាន​ក៏​បាន​បញ្ចេញ​វីដេអូ​ផងដែរ ដើម្បី​គាំទ្រ​ដល់​ការអះអាង​របស់​ខ្លួន​។ ក្នុង​វីដេអូ​នោះ បង្ហាញ​ពី​នាវាមុជទឹក​មួយ​គ្រឿង​ផុង​ឡើង​លើទឹក នៅ​ម៉ោង ៨:៣៥​នាទី​យប់ ថ្ងៃ​ច័ន្ទ​។​

​អគ្គនាយក​ផ្នែក​ទំនាក់ទំនង​សា​ធារៈ​របស់កង​នាវា​ប៉ាគី​ស្ថាន បាន​ថ្លែង​នៅក្នុង​សេចក្តីប្រកាស​ថា “​នាវាមុជទឹក​នោះ​អាច​នឹង​ត្រូវ​ចាប់ និង​កម្ទេច​ចោល​យ៉ាង​ស្រួល តែ​វា​ជា​គោល​ការណ៏​របស់​ប៉ាគី​ស្ថានក្នុង​​ការអត់ធ្មត់​ទល់នឹង​ការឈ្លានពាន​របស់​ឥណ្ឌា ដើម្បី​សន្តិភាព​”​។​

​ចំណែក​ភាគី​ឥណ្ឌា​វិញ ឆ្លើយតប​ចំពោះ​ការអះអាង​របស់​ប៉ា​គី​ស្ថាន​ថា ជា​ការបង្កើត​រឿង​កុហក​ដោយ រដ្ឋធានី Islamabad (​ប៉ា​គី​​ស្ថាន)។​

​ប្រភព​ពី​រដ្ឋាភិបាល​ឥណ្ឌា​បាន​ជំទាស់​ទៅ​នឹង​វីដេអូ​ដែល​បញ្ចេញ​ដោយ​ប៉ា​គី​ស្ថាន ដោយ​បាន​ថ្លែង​ប្រាប់ CNN ថា នាវាមុជទឹក​របស់​ពួកគេ​នឹង​មិន​បង្ហាញ​ខ្លួន​នោះ​ទេ ប្រសិន​ជា​ពួក​គេ​ចង់​ចូល​ដែនទឹក​របស់ ប៉ា​គី​ស្ថាន​។ ប្រភព​ពី​រដ្ឋាភិបាល​ឥណ្ឌា​បញ្ជាក់ទៀតថា វា​គឺជា​យុទ្ធនាការ​ឃោសនា​ដោយ​ប៉ា​គី​ស្ថាន ដើម្បី​បង្កើតឲ្យមាន​ការច្រឡោ​តខឹង​៕ សុភ័ក្ត្រ

​ប្រភព​៖ CNN

×