កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ រូបភាពមួយបង្ហាញឲ្យឃើញបុរសម្នាក់ ដើរកាន់អូសពស់វែកដ៏ធំ១ក្បាលប្រវែង ៤ ម៉ែត្រ នៅតាមបណ្តោយផ្លូវលំតូចមួយ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅលើហ្វេសប៊ុក ។ គេបានបានជឿថា បុរសនៅក្នុងរូបនេះត្រូវបានគេស្គាល់យ៉ាងច្បាស់មានឈ្មោះ Hamdan Raja Ular ហើយពស់នេះត្រូវបានចាប់នៅ Kampung Rahmat ស្ថិតក្នុង Kelantan ប្រទេសម៉ាឡេស៊ី ។
សម្រាប់ហេតុផលជាក់ស្តែង រូបភាពនេះពិតជាធ្វើឲ្យអ្នកលេងអ៊ិនធើរណែតភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែជំនាញ និងភាពក្លាហានហួសព្រំដែនរបស់បុរសនោះ ក្នុងការគ្រប់គ្រងពស់ពិសដ៏វែងបែបនេះ ។ ទោះយ៉ាងណា នាយកដ្ឋានសត្វព្រៃនិងសួនឧទ្យានជាតិ (PERHILITAN) ទាមទារឱ្យមានការគិតឃើញភាពខុសៗគ្នា ។ តាមការពិត នាយកនាយកដ្ឋាននេះ លោក Mohd Hasdi បាននិយាយថា ពួកគេកំពុងស្វែងរកអ្នកចាប់ពស់ ព្រោះវាប្រឆាំងនឹងច្បាប់ ក្នុងការរក្សាទុកសត្វល្មូនដ៏គ្រោះថ្នាក់បែបនេះ ។
លោក Mohd Hasdi បាននិយាយថា៖ «យើងចង់ព្រមានដល់អ្នកចាប់ពស់ និងសមាជិកនៃសាធារណៈជន ដែលបង្ហាញជំនាញចាប់ពស់របស់អ្នកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាបទល្មើសមួយ ។ ហើយអាជ្ញាធរនឹងមិនស្ទាក់ស្ទើរក្នុងការឃាត់ខ្លួនមនុស្សម្នាក់ ដែលកំពុងរក្សាសត្វល្មូនដោយខុសច្បាប់នោះទេ ។ អ្នកដែលរៀបចំការតាំងបង្ហាញ ឬ ប៉ះពស់ដែលបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស ក្នុងនោះរួមទាំងពស់វែក គឺខុសទៅនឹងច្បាប់។» ៕ រក្សា