នាពេលថ្មីៗនេះ (ខែមីនា ឆ្នាំ 2019) នារីម្នាក់ដែលមានឈ្មោះថា Wong មកពីខេត្ត Guangdong ប្រទេសចិន បានធ្វើដំណើរកម្សាន្តជាមួយមិត្តភក្តិរបស់នាង ។ មុនពេលឈានដល់ចំណុចកំពូលភ្នំ ពួកគេបានឈប់សំរាកមួយសន្ទុះៗ នៅតាមប្រឡាយទឹកជើងភ្នំ ហើយពេលនោះ Wong បានលុបលាងមុខជាមួយទឹកធម្មជាតិនោះ ។ អ្វីគ្រប់យ៉ាងគឺល្អធម្មតា នៅពេលដំបូង ប៉ុន្តែ ក្នុងពេលឆាប់ៗមួយនោះ នាងស្រាប់តែបានជួបប្រទះច្រមុះត្រូវរាំងស្ទះហាក់ដូចដោយសារស្លេសសំបោរត្រូវបានបង្កឡើង ។
ដំបូង Wong បានគិតថា វាគ្រាន់តែជាជំងឺគ្រុនផ្តាសាយ អាចត្រូវបានព្យាបាលដោយតែរុក្ខជាតិ ប៉ុន្តែ វាពុំមានជាករណីនេះទេ ។ ច្រមុះរបស់នាងនៅតែស្ទះអស់រយៈពេលពីរបីថ្ងៃ ហើយចុងក្រោយ នាងបានស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រ បន្ទាប់ពីនាងពុំអាចយកវាចេញបានតទៅទៀត ។
ក្រោយពីបញ្ចូលអាក់ទែរស្កូនចូលទៅក្នុងរន្ធច្រមុះរបស់នាង វេជ្ជបណ្ឌិតបានរកឃើញវត្ថុពណ៌ក្រម៉ៅក្រឹបមួយនៅខាងក្នុងនោះ ហើយបានគិតថា វាគឺជាសត្វឈ្លើងតែម្តង ។ ភ្លាមៗនោះ វេជ្ជបណ្ឌិតបានបាញ់ថ្នាំស្ពឹកទៅលើវា ដើម្បីកាត់បន្ថយភាពខ្លាំងរបស់វា មុនពេលចាប់ទាញយកវាចេញដោយដោយដង្កៀប ។ ឈ្លើងនេះត្រូវបានវាស់វែងមានប្រវែង ៥ សង់ទីម៉ែត្រ ៕ រក្សា