ជាធម្មតាមនុស្សស្រីខ្លះចង់មានកែវភ្នែកធំៗ ត្របកភ្នែក ២ ជាន់…។ល។ វាជារឿងធម្មតាទេ ។ ទាស់ត្រង់ស្ត្រីម្នាក់បែរជាចង់ឲ្យឆ្មារបស់ខ្លួនមានត្របកភ្នែក…២ជាន់ដែរ ។
បើតាមស្ថានីយ៍ទូរទស្សន៍ប្រចាំខេត្ត Jiang Su ផ្អែកតាមសំណូមពររបស់ស្ត្រីម្នាក់នៅណាជីង ដែលហ៊ានចំណាយប្រាក់ ១០.០០០យ័ន ដើម្បីចង់ឲ្យភ្នែកឆ្មារបស់ខ្លួនធំជាងមុន ហើយត្របកភ្នែក “ឌុប” តាមក្រុមគ្រូពេទ្យបានប្រើ “កាំបិត” ដើម្បីឆូតបន្ថែមបង្កើតជាត្របកភ្នែក១ជាន់ទៀតឲ្យឆ្មា ។
រឿងនេះកំពុងពេញនិយមចំពោះក្រុមអភិជនចិនដែលចូលចិត្តបង្អួតសត្វចិញ្ចឹម មានសម្រស់ “ស្អាត” ។
ប៉ុន្តែពួកគេ ពុំបានដឹងថាបែបនេះគឺជាទណ្ឌកម្មក្នុងរយៈពេលមួយវែងចំពោះពពួកសត្វ -វាពិតជាពិបាកទ្រាំណាស់! ។
ក្រោយពេលបង្ហោះរូបភាពទាំងនេះលើបណ្តាញសង្គម ស្ត្រីខាងលើបានទទួលការរិះគន់ខ្លាំងៗជាអាទិ៍ ៖
-ចិញ្ចឹមឆ្មា (ឬសត្វ) ត្រូវស្រឡាញ់វា ទោះវាអាក្រក់ក្តី តែនេះដើម្បីខ្លួន “ឡូយ” គ្មានគិតអើពើអ្វីទាំងអស់ ។
-កោតតែពេទ្យលើកដៃវះកាត់រួច វាពុំមែនជាឆ្មាទៀតទេ តែគឺជាការធ្វើទារុណកម្មព្រៃផ្សៃមួយ! ។
-លក្ខណៈធម្មជាតិនៃភ្នែករបស់សត្វពុំដូចមនុស្សទេ ធ្វើបែបនេះវាពិតជាពិបាកទ្រាំទ្រ ហើយលទ្ធផលគឺ “ម្ចាស់រីករាយ” -តើសក្តិសមដែរឬទេ? ។
ប្រិយមិត្តយល់បែបណាដែរ!
ចន្ទ្រា