វីដេអូដ៏រន្ធត់មួយ បានបង្ហាញឲ្យឃើញទិដ្ឋភាពប៉ូលីសថៃ តាមប្រមាញ់បុរសអាក្រាតននលគកម្នាក់ នៅក្នុងសណ្ឋាគារមួយ មុនពេលបុរសនោះលោតចេញពីបង្អួចជាន់ទី២ នៅថ្ងៃនេះ (០៧ មីនា) នៅក្នុងទីក្រុងប៉ាតាយ៉ា ។
បុរសឈ្មោះ Songkram Saksee អាយុ ៤២ ឆ្នាំ បានដើរលុកលុយនៅក្នុងអគារសណ្ឋាគារ ដោយគ្មានសំលៀកបំពាក់នោះទេ មុនពេលចាក់សោរខ្លួនឯងនៅក្នុងបង្គន់ នៅម៉ោង ១២ និង ៤០ (ម៉ោងក្នុងតំបន់) ។
ប៉ូលីសបានទៅដល់ និងបានវាយបំបែកទ្វារ មុនពេលដែល Songkram បានវាយប្រហារទៅលើពួកគេ ។ បន្ទាប់មក ពួកគេបានល្បួងគាត់ដោយអនុញ្ញាតឱ្យគាត់ដើរចូលទៅក្នុងច្រករបៀងមួយ -ទីកន្លែងដែលគាត់បានចូលទៅក្នុងសាលស្នូកឃ័ររបស់សណ្ឋាគារ ។ Songkram ក្រោយមកក៏បានវាយបំបែកបង្អួចដោយជើងម៉ា និងលោតចុះមកដីកម្ពស់ 15 ហ្វីត ។
បុរសរូបនេះបានរងរបួសដាច់ស្រាល ដោយសារកញ្ចក់បាក់បែក និងត្រូវបានចាប់ដាក់ខ្នោះ រួចបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ បច្ចុប្បន្ននេះ ប៉ូលីសកំពុងធ្វើការស៊ើបអង្កេត ពីមូលហេតុដែលនាំឲ្យបុរសរូបនេះអាក្រាតកាយដ៏ចម្លែកបែបនេះ ៕ រក្សា