ភ្នំពេញ: នៅទីបញ្ជាការដ្ឋានយោធភូមិភាគពិសេសនៅថ្ងៃទី 7 មីនាឆ្នាំ 2019 នេះបានប្រារព្ធពិធីផ្សព្វផ្សាយលទ្ឋផលសកម្មភាពការងារយោធាឆ្នាំ២០១៨និងទិសដៅការងារឆ្នាំ២០១៩របស់យោធភូមិភាគពិសេសក្រោមអធិបតីលោក ឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនិងលោកនាយឧត្តមសេនីយ៍ព្រហ្ម ឌិនរដ្ឋលេខាក្រសួងការពារជាតិ។ព្រមទាំងមានការចូលរួមពីបណ្តាអាជ្ញាធរពាក់ព័ន្ធនិងអង្គភាពចំណុះឲ្យយោធភូមិភាគពិសេសជាច្រើននាក់។
លោកឧត្តមសេនីយ៍ទោពូ សាប៊ុតឌីមេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការស្តីទីយោធភូមិភាគពិសេស បានមានប្រសាសន៍ស្វាគមន៍ និងរាយជូនគណៈអធិបតីអំពីសកម្មភាពការងារក្នុងឆ្នាំ 2018 កន្លងមកយោធភូមិភាគពិសេសបានសម្រេចនូវស្នាដៃការងារបានល្អប្រសើរ។ ក្នុងនោះការងារបើកវគ្គបំប៉នបណ្ដុះបណ្ដាលនិងហ្វឹកហ្វឺនដល់យោធិនដែលនៅអង្គភាពចំណុះឲ្យយោធភូមិភាគពិសេស។ លោក ឧត្តមសេនីយ៍ទោមេបញ្ជាការស្តីទីយោធភូមិភាគពិសេស បានបន្តទៀតថា ស្នាដៃដែលបានសម្រេចក្នុងឆ្នាំកន្លងទៅនេះ យោធភូមិភាគពិសេសបានចូលរួមនូវសកម្មភាពការការពារសន្តិសុខ ជូនដល់ថ្នាក់ដឹកនាំព្រមទាំងធ្វើទំនាក់ទំនងល្អ ជាមួយបណ្តាលប្រទេសជាមិត្តនៅតាមជាប់ព្រំដែនគ្នានិងបានសហប្រតិបត្តិការរុករកអដ្ឋិធាតុកងទ័ពវៀតណាមដែល បាត់ខ្លួននៅប្រទេសកម្ពុជាផងដែរ។
លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងមេបញ្ជាការកងទ័ពជើងគោក នៃកសួងការពារជាតិ បានមានប្រសាសន៍ថា ក្រសួងការពារជាតិក៏ដូចជារាជរដ្ឋាភិបាល បានយកចិត្តទុកដាក់និងកំពុងធ្វើការកែទម្រង់ស៊ីជម្រៅ លើយន្តការពង្រឹងសមត្ថភាព ព្រមទាំងធនធានសម្រាប់វិស័យការពារជាតិក៏ដូចជបណ្ដុះបណ្ដាលហ្វឹកហ្វឺនជំនាញ ដល់កងយោធពលខេមរៈភូមិន្ទ មាននិរន្តរភាពពង្រឹងសក្តានុពលការពារជាតិ។
លោកមេបញ្ជាការកងទ័ពជើងគោក ក៏បានលើកឡើងផងដែរ ចំពោះគោលនយោបាយការយកចិត្តទុកដាក់ ដល់អតីតយោធិនព្រមទាំងដោះស្រាយទាន់ពេវេលា និងលើកសរសើរដល់អតីតយុទ្ឋជនផងដែរ។ ជាមួយគ្នានេះដែរ អង្គភាពចំណុះអោយយោធភូមិភាគ ត្រូវយកចិត្តទុកដាក់ថែទាំអាវុធយុទ្ឋោបករណ៍អោយបានល្អ អប់រំចិត្តសាស្ត្ររៀនសូត្រជំនាញគោរព វិន័យ កងទ័ពសាមគ្គីពង្រឹងផ្ទៃក្នុងសហកាណ៍ល្អជាមួយបណ្តាលប្រទេសជាមិត្តព្រំដែនសន្តិភាព ព្រមទាំងការពារនូវសន្តិភាពនិងការពាររាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោត តាមលទ្ឋិប្រជាធិបតេយ្យុ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពជា។
លោក នាយឧត្តមសេនីយ៍ ព្រហ្ម ឌិន រដ្ឋលេខាធិការក្រសួងការពារជាតិ បានផ្ដាំផ្ញើទៅដល់នាយ និងពលទាហានឲ្យរួបរួមសមគ្គីគ្នាសាមគ្គីផ្ទៃក្នុង ដើម្បីសម្រេចការងារឲ្យបានជោគជ័យ។ នៅក្នុងឱកាសពិធីផ្សព្វផ្សាយលទ្ឋផលការងារ នេះក៏បានបំពាក់សក្តិជូននាយ និងពលទាហ៊ានព្រមបំពាក់ផ្តល់គ្រឿងឥស្សរិយយស ប័ណ្ណសរសើរ ដល់អង្គភាពជាច្រើនាំ ដែលមានស្នាដៃចំណុះ អោយយោធភូមិភាគពិសេស ព្រមទងផ្តល់ថវិកា ពូជគោនិងគ្រាប់ពូជបន្លែ សម្ភារៈមួយចំនួនផងដែរ៕ ដោយ ៖ កូឡាប