Saturday, February 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CDC​បានសម្រេច​ឲ្យ​ក្រុមហ៊ុន ចំនួន​៥ បើក​ដំណើរការ​វិនិយោគ​នៅ​កម្ពុជា សរុប​ទឹកប្រាក់​ជិត​៨០​លាន​ដុល្លារ​អាមេរិក​

(​ភ្នំពេញ​) ៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ថ្មីៗ​ចំនួន​៥​គម្រោង​ទៀត ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​ឲ្យ​បើក​ដំណើរការ​វិនិយោគ​នៅ​កម្ពុជា សរុប​ទឹកប្រាក់​ជិត​៨០​លាន​ដុល្លារ​អាមេរិក ​គេហទំព័រ Facebook ផ្លូវការ​របស់ CDC បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៩​នេះ​ថា​ ​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម ​៖

១) “RENS MEDCARE (CAMBODIA) CO.,LTD.”: គម្រោង​បង្កើត​រោងចក្រ​រោងចក្រ​ផលិត​សម្ភារៈ​បរិក្ខា​ពេទ្យ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៥,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៨៧​កន្លែង​។

២) “HUAYUE INTERNATIONAL PACKING TECHNOLOGY CO.,LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិតផល​ផ្លា​ស្ទិ​ក មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជី ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ២៣,៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៧៦​កន្លែង​។

៣) “ ZHEJIANG HOME POINT FURNITURE CO., LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជី ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៣២,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥២៣​កន្លែង​។

៤) “ TOMSON MERCHANDISE CO., LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​លម្អ ធ្នើរ​លម្អ​ជា​លោហធាតុ និង​សម្ភារៈ​បរិក្ខារ​លម្អ​សួន មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង ហ្គី​ហ្គា រី​សស៍ ខេត្តស្វាយរៀង មាន​ទុនវិនិយោគ​ចំនួន ៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៥០៤​កន្លែង​។

៥) “ HAWMAO (CAMBODIA) CO.,LTD” ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រដាស មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស្វាយរៀង ហ្គី​ហ្គា រី​សស៍ ខេត្តស្វាយរៀង មាន​ទុនវិនិយោគ​ប្រមាណ ១០,៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២០៥​កន្លែង​៕​ ​ដោយ​ ៖ កូ​ឡាប