Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្តិសុខ​ផ្សារ​អូឡាំពិក​ស្ទើរភ្លើង ឡេីង​បើក​រថយន្ត​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​លក់ដូរ ហើយ​គេចខ្លួន​បាត់​

​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​គេ​ស្គាល់​ថា​ជា​សន្តិសុខ​ផ្សារ​ឡេីង​បានរថយន្ត​ហាយ​ឡែន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AE-០៤៦៧​មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​បណ្ដាល​ខូចខាត​សំភារៈ​មួយចំនួន​តែ​សំណាងល្អ ម្ចាស់​លោត​ចេញ​ចេញ​ពី​មុខ​រថយន្ត គេចផុត កុំ​អី​ចូល​ក្រោម​រថយន្ត បង្ក​ការ​ភ្ញាក់ផ្អេីល កាល​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃទី​០៩ ខែ មីនា ឆ្នាំ ២០១៩​នៅ​ចំណុច​ផ្ទះ​លេខ​៨១ ខាងជើង​ផ្សារ​អូឡាំពិក តាមផ្លូវ​៨៦ ស្ថិតនៅ​ភូមិ​២ សង្កាត់​អូឡាំពិក ខណ្ឌចំការមន ។​

​ប្រភព​ពត៍​មាន​ពី​ម្ចាស់ផ្ទះ​អាជីវកម្ម​លក់​ប្រេងឆា​នាំចូល​ពី​ប្រទេស​ម៉ាឡេសុី​បានអោយដឹងថា​មុនកេី​ត​ហេតុគាត់​បើក​​ហាង​លក់ដូរ​ជា​ធម្មតា​ដូច​សព្វដង​ហើយ​ស្រាប់តែ​មាន​រថយន្ត​ហាយ​ឡែន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AE-០៤៦៧​ មិនដឹង​យ៉ាងម៉េច​ឃើញ​រថយន្តបេី​កបុក​ចូល​ផ្ទះ​គាត់​ដោយ​ខ្លាច​គ្រោះថ្នាក់​បាន​លោត​ចេញ​ចេញ​ពី​មុខ​រថយន្ត គេចផុត កុំ​អី​ចូល​ក្រោម​រថយន្ត​ច្បាស់​ជា​របួសធ្ងន់​ជាមិនខាន​ក្រោយមក​ក៏​ឃើ​ញ​អ្នក​បើកបរ​រថ​យ​នន​ត​ចេញពី​ក្នុង​រថយន្ត​បង្ក​គឺជា​សន្តិសុខ​ផ្សារ​អូឡាំពិក ​ហើយ​រត់ចេញ​ពី​ក្នុងផ្ទះ​គេចខ្លួន​បាត់​ក្រោយមក​ក៏​បាន​ប្ដឹង​សមត្ថកិច្ច​អោយ​ចុះ​មក​កន្លែងកេីត​ហេតុដេី​ម្បី​ស្វែងរ​ក​ម្ចាស់​រថយន្ត​មក​សង​ថ្លៃ​ខូចខាត​ផ្ទះ​គាត់​និង​សម្ភារៈ​លក់ដូរ​ប្រេងឆា​ធ្លាយ​ប្រេង​ចេញមកក្រៅ​ជា​ច្រេី​ន​ធុង​និង​ទ្វារ​ផ្ទះ​ទៀត​ហើ​យក៏​មិនទាន់​វាយតំលៃ​អស់​ប៉ុន្មាន​ដែរ ។​

​សមត្ថកិច្ច​ផ្នែក​ជំនាញ​វាស់វែង​ខណ្ឌ​បានអោយដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​យថាហេតុ​មួយ​បានកេី​ត​ឡេីង​រវាង​រថយន្ត​ហាយ​ឡែន​ឌ័​រ​ដោយ​តាម​ការអាះអាង​ថា​ជា​សន្តិសុខ​សុខ​ផ្សារ​អូឡាំពិក​ជា​អ្នក​បើកបរ​ហើយ​មិន​ដឹង​មូលហេតុ​អ្វី​ដែរ​ ដោយសារ​អ្នក​បើ​កបរ​មិន​នៅ​កន្លែង​កើត​ហេតុ​បាន​បុក​ចូល​ផ្ទះ​បណ្ដាល​ខូចខាត​សម្ភារៈ​អ្នកលក់ដូរ​ប្រេងឆា​និង​ទ្វារ​ដែក​កញ្ចក់​មិន​មាន​អ្នក​ណា​របួស​ទេ ​ក្រោយមក​ក៏​មាន​អ្នកតំណាង​សន្តិសុខ​ផ្សារបាន​ចេញមុខ​មក​ធ្វេី​សម្របសម្រួល​ជា​ម្ចាស់​ចេញថ្លៃ​ខូចខាត​ទាំង​សុខ​ជាមួយ​ម្ចាស់ផ្ទះ​និង​ម្ចាស់​រថយន្ត​ហើយក៏​បញ្ចប់​រឿងនៅ​កន្លែងកេីតហេតុ ៕ ដោយ​ ៖ បញ្ញា​ស័ក្តិ​

 

×