នៅហ៊ីណាន ប្រទេសចិន មាននិស្សិតស្រីម្នាក់វ័យ ២១ឆ្នាំ កំពុងសិក្សាមហាវិទ្យាល័យពេទ្យឆ្នាំទី ៣ ។
ថ្ងៃមួយពេលនាងកំពុងកាន់ឯកសារសុំការងារធ្វើបន្ថែមអំឡុងពេលចុះធ្វើកម្មសិក្សានៅមន្ទីរពេទ្យប្រជាជនខេត្តហ៊ីយ៉ាន់ ស្រាប់តែប្រទះឃើញលោកតាម្នាក់បើកម៉ូតូកង់ ៣ បានដួលសន្លប់លើផ្លូវ ។
នាងពុំមានអល់អែកចិត្តបន្តិចឡើយ ដោយបានស្ទុះទៅដោយស្រែកបណ្តើរថា ៖ ខ្ញុំធ្លាប់រៀនពេទ្យ ទុកឲ្យខ្ញុំពិនិត្យគាត់មើល! ។ ពេលចូលកៀកបុរសចំណាស់ បានត្រឹមពោលដដែលៗថា “ខ្ញុំវិលមុខណាស់” ។ ក្រោយការពិនិត្យគួបផ្សំបទពិសោធន៍ខ្លះ និងមេរៀនទៅសាលាផង នាងវាយតម្លៃថា គាត់ឡើងសម្ពាធឈាមហើយ ហើយនាងក៏យកក្រណាត់មកកល់ក្បាលរួចធ្វើចលនាជួយសង្គ្រោះព្រមទាំងនិយាយសម្រួលកុំឲ្យតាចាស់ភ័យបារម្ភផង…។
១០នាទីក្រោយរថយន្តសង្គ្រោះក៏មកដល់ ។
នាងមានកង្វល់ខ្លះដែរ តែក៏មានការជឿជាក់លើអ្វីៗដែលខ្លួននេះទើបគ្រប់សកម្មភាពជួយសង្គ្រោះរបស់នាងប្រព្រឹត្តបានយ៉ាងល្អហើយត្រឹមត្រូវ ។
ពេលនោះមានអ្នកមកចោមរោមមើលយកទូរស័ព្ទ តែសកម្មភាពទាំងនោះរួចបង្ហោះលើបណ្តាញសង្គម ។
ស្មានពុំដល់ថា ប្រធានមន្ទីរពេទ្យ ហ៊ីយ៉ាន់ ដែលកំពុងប្រកាសរើសបុគ្គលិក ហើយនាងកំពុងយក CV ទៅដាក់នោះបានមើលវីដេអូនេះ ព្រមទាំងសរសេរថា “ប្រសិននាងមានបំណងចូលធ្វើការនោះមន្ទីរពេទ្យនឹងទទួលយកភ្លាម ដោយពុំចាំបាច់ឆ្លងការប្រលងឡើយ!” ។
នាងក៏បានដឹងរឿងនេះតាមរយៈមិត្តភក្តិពិតជាត្រេកអរយ៉ាងខ្លាំង ។
ក្រោយការសម្ភាសន៍បន្ថែមរួចមកនាងទទួលបានការសម្រេចឲ្យចូលធ្វើការក្នុងក្របខណ្ឌមន្ទីរពេទ្យ បន្ទាប់ពីនាងបញ្ចប់ការសិក្សាវគ្គពេទ្យមធ្យមនៅខែកក្កដា ៕ ចន្ទ្រា