បុរសត្រកូលគួក អាយុ ២៣ ឆ្នាំ ទើបទិញអគារមួយដែលបច្ចុប្បន្ន ក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ច (រឹបអូសដេញថ្លៃ) នៅចុងគីង ខេត្តស៊ីជាំង កាលពីចុងខែកញ្ញា ឆ្នាំទៅមិញ ។ លោកបានជួលបានឲ្យជួសជុលនៅថ្ងៃទីសីហា តុលា ហើយបានរួចរាល់ដោយចំណាយអស់ប្រាក់ ១៥០.០០០ យន់ (ប្រមាណ ២៥.០០០ ដុល្លារ) ។
នៅថ្ងៃទី២០ តុលា ស្រាប់តែបុគ្គលិកផ្នែកគ្រប់គ្រងអគារ បានមកប្រាប់ថាៈ លោកជួសជុលច្រឡំផ្ទះហើយ! ។ បុរសនោះថ្លើយថាៈ ខ្ញុំចុះកិច្ចសន្យាទិញអគារលេខ២ ហើយនេះអគារលេខ៤ទេ ។ ហេតុអ្វីសោរដែលប្រគល់ឲ្យខ្ញុំៗ អាចបើកទ្វាចូលបាន ។
អ្នកគ្រប់គ្រងឆ្លើយទាំងព្រងើយថា មកពីច្រឡំសោរ យ៉ាងណា ក្នុងនាមជារដ្ឋអំណាច គេបានបិទចរន្តទឹកភ្នែកនៃអគារទើបជួសជុលរួច «ថ្មីស្រឡាង» ក្នុងពេលដែលលោក គួក យំលែងចេញ មានតែឱបឯកសារដើរប្តឹងប៉ុណ្ណោះ ។
ប្រយ័ត្នណា! អ្វីៗក៏ដោយត្រូវត្រួតពិនិត្យពិច្ច័យឲ្យមានទែន ព្រោះពលរដ្ឋពិបាក «ឈ្នះ» រដ្ឋអំណាចណាស់ ។ ម្យ៉ាងទៀត អំឡុងពេលនោះ តើម្ចាស់ផ្ទះរូបនេះត្រូវទៅស្នាក់នៅឯណា ក្នុងពេលដែលការប្តឹងផ្តល់ទាមទារពេលវេលាវែង ព្រោះឆ្លងកាត់… ៣ សាលាឯណោះ ៕ ចន្ទ្រា