រាជធានីភ្នំពេញ ៖ របាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និង សង្គ្រោះ អគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅវេលាម៉ោង ៥ និង ៤០ នាទី ទៀបភ្លឺថ្ងៃ អាទិត្យ ៥ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិនា ឆ្នាំ ២០១៩ ។ មានករណីអគ្គីភ័យឆេះឃ្លាំងលក់ឥវ៉ាន់ចាប់ហួយមួយកន្លែងអស់ចំនួន៧តូប ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៨ ក្នុងភូមិថ្មី សង្កាត់គោឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ម្ចាស់មានឈ្មោះ ហួត ឆៃ ភេទប្រុសអាយុ ៦០ ឆ្នាំ ,មុខរបរ:លក់គ្រឿងទេស មូលហេតុ គឺ ឆ្លងចរន្តអគ្គិសនី(តាមការរបាយការណ៍របស់អង្គភាពពន្លត់អគ្គីភ័យក្រុងភ្នំពេញ) បណ្កាលឲ្យខូចខាត : ឆេះផ្ទះលក់និងគ្រឿង ទេសមានទំហំ ០៤×១០m សង់ពីថ្មបេតុងដំបូលប្រកសង្ក័សី , ឆេះមូូតូចំនួន ០២ គ្រឿង ,រឺម៉កម៉ូតូ ០១ គ្រឿង, និងសម្ភារប្រើប្រាស់ក្នុងផ្ទះអស់ទាំស្រុង់ និងបានឆេះរាល ដាលដល់ផ្ទះលក់បាយអស់ប្រមាណ ៥០% , ផ្ទះលក់អគ្គិសនីខូចខាតអស់ ទាំងស្រុង , ផ្ទះជួសជុលម៉ូតូ ឆេះម៉តូចំនួន ០១ គ្រឿង, កង់ចំនួន ០២គ្រឿង, ផ្ទះលក់ហ្វេអស់ទាំស្រុង, ផ្ទះជួលជុលម៉ូតូអស់ម៉ូតូម៉ាកឆាលីចំនួន០២គ្រឿងនិងផ្ទះអេតចាយឆេះអស់តិចតួច ។ គ្រោះថ្នាក់មនុស្ស គ្មានទេ។
កិច្ចប្រតិបត្តិការជួយអន្តរាគមន៍សង្គ្រោះអគ្គីភ័យខាងលើនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១៨គ្រឿងមកពីអង្គភាព ៖
១- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១៥ គ្រឿង
២- កងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ៣ គ្រឿង ប្រើអស់ទឹកចំនួន ៣៦ ឡានស្មើចំនួន ១៤៤ ម៉ែត្រគូប បានរលត់ទៅវិញនៅវេលាម៉ោង ៧ និង ៣០ នាទី ថ្ងៃ ខែ ឆ្នាំ ដដែល ៕ ដោយ ៖ បញ្ញាស័ក្តិ