Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ទាញ​កាំបិត​ផ្គាក់ ប៉ុនប៉ង​កាប់​ប្អូនស្រី​ខ្លួនឯង​ឲ្យស្លាប់ តែ​ត្រូវបាន​អ្នកភូមិ​នាំគ្នា ជួយ​អន្ដរាគមន៍​ឃាត់ខ្លួន​ប្រគល់ជូន​នគរបាល​

​ខេត្ដ​កំពង់ស្ពឺ ៖ បុរស​ម្នាក់កើ​ត​ចិត្ដ​ក្ដៅក្រហាយ មិន​សប្បាយ​ហា​ទ័យ ប្រេី​កណ្ដាប់ដៃ​ទះកំផ្លៀង បណ្ដាលឲ្យ​ហូរ​ឈាម​ត្រចៀក ទាញ​កាំបិត​ផ្គាក់ ប៉ុនប៉ង​កាប់​ប្អូនស្រី​ខ្លួនឯង​ឲ្យស្លាប់ តែ​ត្រូវបាន​អ្នកភូមិ​នាំគ្នា​ជួយ​អន្ដរាគមន៍​ឃាត់ខ្លួន​ប្រគល់ជូន​នគរបាល​ ។​

​ថ្ងៃអាទិត្យ ទី​ ១០ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​ ១១ និង ៥០​ នាទី នៅ​ចំណុច​ភូមិ​តា​ឡាក់ ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ បុរស​ម្នាក់​ក្លាយជា​ជន​ល្មេី​ស​ព្រោះតែ​ទះកំផ្លៀង​ប្អូនស្រី​ហូរឈាម​និង​ទាញ​កាំបិតផ្គាក់​ប្រុង​កាប់​អោយ​ស្លាប់ តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​នាំគ្នា​អន្ដរាគមន៍​ចាប់​ដកហូត​កាំបិត​ប្រគល់​ជូន​សមត្ថកិច្ច​នគ​របាល​ចាត់ការ​ ។​

​ជនសង្ស័យ​មាន​ឈ្មោះ​វឿន ពេជ្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​ទាញ​កាំបិត​ផ្គាក់​កាប់​ទៅលើ​ឈ្មោះ​វឿន ស្រីរត្ន័ ភេទ​ស្រី អាយុ ​២១ ​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ត្រូវជា​ប្អូនស្រី​បង្កើត មុន​ឈាន​ដល់​ស​កមម​ភាព​ទាញ​កាំបិតផ្គាក់​គឺ​ជនសង្ស័យ​បាន​បង្ក​ហឹង្សា​ដោយ​ទះកំផ្លៀង​បណ្ដាលឲ្យ​ហូរ​ឈាម​ចម្រុះ មូលហេតុ គឺ​ជនបង្ក​សុំ​លុយ​ពី​ប្អូន​មិន​បាន​ហើយក៏កេី​ត​ជា​រឿង​ហេតុតែ​ម្ដង​។​

​ក្រោយ​មាន​ការអន្ដរាគមន៍​ពី​បងប្អូន​ប្រជាពលរដ្ឋ​ចាប់​ឃាត់​ប្រគល់​ជូន​សមត្ថកិច្ច​ចាត់កា​រ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ដ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ​ ៖ ​កូឡាប​

spot_img
×