Friday, September 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា​ចម្លង​ជប៉ុន បុក​ត្រី​បា​ឡែន បណ្តាល​ឲ្យ​មនុស្សជិត ១០០​ នាក់ ​រងរបួស​

អ្នកដំណើរ​ជាង ៨០​ នាក់​ បាន​រងរបួស ដែល​មួយចំនួន​របួស​ធ្ងន់ធ្ង​រ ក្រោយពេល​នាវា​ចម្លង​មួយគ្រឿង បាន​បុក​ត្រី​បា​ឡែន នៅក្នុង​សមុទ្រ​ជប៉ុន​។​

​មុនពេល​កើតហេតុ នាវា​ចម្លង​ល្បឿន​លឿន​នោះ​កំពុង​ធ្វើដំណើរ​ពី​កំពង់ផែ Niigata ឆ្ពោះទៅ​កាន់​កោះ Sado កាលពី​ថ្ងៃ​សៅរិ៍​កន្លងទៅនេះ​ ។​

​អ្នក​ប្រតិបត្តិការ​កប៉ាល់​នោះ​បាន​និយាយថា កប៉ាល់​ពួកគេ​បាន​បុក​ទៅ​នឹង​របស់​មួយ បណ្តាលឲ្យ​មាន​ស្នាម​ប្រេះ​ប្រវែង ១៥ ​ម៉ែត្រ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ NHK បាន​ធ្វើ​ការដកស្រង់​សំដី​របស់​អ្នកជំនាញ​សត្វ​សមុទ្រ ដោយ​បាន​បញ្ជាក់ថា បើ​តាម​សំណាក​ជាប់​នៅ​នឹង​នាវា​បានបង្ហាញ​ថា វា​បាន​បុក​ត្រី​បា​ឡែន​មួយ​ក្បាល​។​

​នៅក្នុង​សេចក្តីប្រកាស អ្នកបើក​នាវា​ចម្លង​នោះ​បាន​ថ្លែង​សូម​ទោស​ដល់​អតិថិជន និង​បាន​និយាយថា នាវា​ទំនងជា​បុក​ជាមួយនឹង​សត្វ​សមុទ្រ​។​

​អ្នកដំណើរ​ម្នាក់​ដែល​រងរបួស​បាន​ថ្លែងថា “​បំពង់​ក​របស់​ខ្ញុំ​បាន​បុក​ទៅ​នឹង​កៅអី​នៅ​ពីមុខ​ខ្ញុំ​។ មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ខ្ញុំ ស្រែក​ថ្ងូរ​ឈឺ​” ។​

​បើ​តាម​ឆ្មាំ​សមុទ្រ​បាន​បញ្ជាក់ថា មនុស្ស ១៣​នាក់​កំពុង​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ង​ន​៕

​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC

×