Friday, September 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​រវាង ម៉ូតូ និង​យាន​មិន​ស្គាល់​ម៉ាក បណ្តាល​ស្លាប់ ១​នាក់ របួសធ្ងន់ ២​នាក់​

​កណ្តាល ​៖ អធិការដ្ឋាន​នគរបាល ស្រុក​ពញាឮ ករណី​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក បង្ក​ឡើង​វាង ម៉ូតូ និង​យាន​មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេច​) បណ្តាល​ស្លាប់ ១ ​នាក់ របួសធ្ងន់ ២​នាក់ ខូច​ម៉ូតូ ១​គ្រឿង ថ្ងៃទី​ ១១ ខែ​មីនា ឆ្នាំ​ ២០១៩ វេលា​ម៉ោង​ប្រហែល​ចន្លោះ​ពី ម៉ោង​ ៥ ទៀប​ភ្លឺ នៅលើ​ផ្លូវជាតិ​លេខ ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ​២៨-២៩ ស្ថិតក្នុង​ភូមិ​ទួល​អំពិល ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្ត​កណ្តាល​។​

​នគរបាល ស្រុក​ពញាឮ បានឲ្យដឹងថា នៅ​វេលា​ថ្ងៃ ខែ ឆ្នាំ​កើត​ហេតុ​ខាងលើ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក HONDA DREAM C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កណ្តាល 1AB-4699 បើកបរ​ក្នុង​ទិសដៅ​ពី​ជើង ទៅ​ត្បូង (​បាត់ដំបង​-​ភ្នំពេញ​) ដោយ​ឈ្មោះ ជា សុខ ភេទ​ប្រុស អាយុ  ៦៤ ​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចុង​កោះ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្ត​កណ្តាល (​ពាក់មួក​សុវត្ថិភាព , ស្លាប់​នៅ​កន្លែងកើតហេតុ​) មាន​អ្នករួមដំណើរ​ពីរ​ក្រោយ​ចំនួន ២​នាក់ ១/​ឈ្មោះ ហៃ គន្ធី ភេទ​ស្រី អាយុ ២១ ​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចុង​កោះ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្ត​កណ្តាល (​មិន​ពាក់​មួកសុវត្ថិភាព ,​របួសធ្ងន់​) ២/​ឈ្មោះ ហ៊ុន ហ៊ឹម ភេទ​ស្រី អាយុ ២៧​ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចុង​កោះ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្ត​កណ្តាល (​ពាក់មួក​សុវត្ថិភាព , របួសធ្ងន់​) លុះ​ពេល​បើកបរ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​ពីក្រោយ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ (​បើក​រត់គេច​ទាំង​រថយន្ត​ពី​កន្លែងកើតហេតុ​)​។ អ្នករងរបួស ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។ ចំពោះ​សាកសព ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​វត្ថុតាង​ម៉ូតូ ត្រូវបាន​យក​មក​រក្សាទុក​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន ដើម្បី​ធ្វើ​ការអង្កេត​ស្រាវជ្រាវ​តាម​នីតិវិធី​៕ ដោយ ​៖ ​កូឡាប​

×