មនុស្សចំនួន ១៧ នាក់ បានស្លាប់ ដោយសារបញ្ហាគ្មានអគ្គិសនីស្ទើរទូទាំងប្រទេសវេណេហ្ស៊ុយអេឡា ដែលមេដឹកនាំបក្សប្រឆាំងបានហៅជនរងគ្រោះទាំងនោះថា ត្រូវបានធ្វើសម្លាប់ដោយ រដ្ឋាភិបាលលោក Nicolas Maduru។
មេដឹកនាំបក្សប្រឆាំង លោក Juan Guaido បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា រដ្ឋចំនួន ១៦មិនមានអគ្គិសនីប្រើប្រាស់ទាំងស្រុង ខណៈរដ្ឋ ៦ទៀតមានខ្លះ។ គាត់បញ្ជាក់ថា វិស័យឯកជនខាតបង់ប្រាក់ចំនួន ៤០០លានដុល្លាពីការគ្មានអគ្គិសនី។
ការខ្វះអគ្គិសនីកំពុងវាយប្រហារស្ទើរ ៧០ភាគរយនៃប្រទេស ហើយមន្ត្រីបានធ្វើការព្រមានថា មន្ទីរេពេទ្យកំពុងស្ថិតក្នុងស្ថានភាពប្រថុយប្រថាន។
លោក Juan Guaido បានថ្លែងប្រាប់ CNN ថា “វេណេហ្ស៊ុយអេឡាបានដូលរលំហើយ។ គ្មានការផ្តល់សេវាកម្មសោះនៅក្នុងមន្ទីរពេទ្យ ហើយវាគឺជាមន្ទីរពេទ្យដ៏ល្អនៅក្នុងប្រទេស”។
លោកថា ប្រសិនជាអ្នករស់នៅទីក្រុង តើវានឹងមានសភាពដូចម្តេច ប្រសិនជាគ្មាន អគ្គិសនី គ្មានការលក់ទំនិញ និងមិនមានការផ្តល់សេវាធារណៈ?
បច្ចុប្បន្ន វេណេហ្ស៊ុយអេឡាកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយសារការបន្តក្រាញអំណាចរបស់លោក Nicolas Maduru ដែលគ្មានប្រទេសសេរីណាមួយគាំទ្ររូបលោកឡើយ មានតែចិន រុស្សី និងគុយបាប៉ុណ្ណោះ។
ក្រោមការដឹកនាំរបស់លោកប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសសម្បូរធនធានប្រេងមួយនេះ បានធ្លាក់ដុនដាប់យ៉ាងខ្លាំង ហើយប្រជាជនរាប់លាននាក់បានរត់ភៀសខ្លួន ដោយសារមិនមានអាហារ និងអគ្គិសនីប្រើប្រាស់ជាដើម៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN