Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាសេដ្ឋី ចិន ​Jack Ma កំពុង​ដើរ​ទស្សនា​តំបន់​ប្រាង្គ​ប្រាសាទ​បុរាណ​ខ្មែរ​

សៀមរាប​ ៖ បើ​តាមផេក facebook យុវជន​ប្រតិកម្ម​រហ័ស​រដ្ឋបាល​ក្រុង សៀមរាប នៅ​ថ្ងៃ​ទី 12 ខែ​មីនា​ឆ្នាំ 2016 នេះ​បានឲ្យដឹងថា​
មហាសេដ្ឋី ចិន​Jack Ma កំពុង​ដើរ​ទស្សនា​តំបន់​ប្រាង្គ​ប្រាសាទ​បុរាណ ក្នុង​ភូមិសាស្ត្រ ក្រុង​/​ខេត្តសៀមរាប​។​

​មាន​ការភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ក្រោយ​បាន​ទទួលដំណឹង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ថា មហាសេដ្ឋី​លោក Jack Ma បាន​បង្ហាញ​ខ្លួន​នៅ​លើ​ទឹកដី​ខ្មែរ ជាមួយនឹង​សកម្មភាព​យ៉ាង​សាមញ្ញ គួរឲ្យ​សរសើរ​។​

​ទន្ទឹមនឹងនេះ​ដែរ មាន​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​មួយ​បាន​ធ្វើការ បង្ហោះ​រូបភាព​មួយ​សន្លឹក​ជាមួយនឹង​មហាសេដ្ឋី​រូបនេះ នៅ​ព្រលាន​យន្តហោះ​ខ្មែរ ដែល​ត្រឹម​រយៈពេល​ដ៏​ខ្លី​ក៏​មាន​ការ​ស៊ែ​រតៗ​គ្នា​រាប់ពាន់នាក់ ពេញ​បណ្តាញ​សង្គម​តែម្តង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នៅក្នុង​នោះ​នាង​ក៏​បាន​ភ្ជាប់​ជាមួយនឹង​សារ​ថា មហាសេដ្ឋី Jack Ma ទើបតែ​មក​ដល់​ខេត្តសៀមរាប នៅ​យប់​នេះ ជា​អ្នកដំណើរ​ធម្មតា​នៅ​យប់​នេះ​៕​ ដោយ​ ៖ កូឡាប​

 

×