Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​លួច​ប្រាក់​ចំនួន ២០.០០០​ដុល្លារ ត្រូវបាន​កម្លាំង​អាវុធហត្ថ ខេត្តបាត់ដំបង​ឃាត់ខ្លួន​

បាត់ដំបង ​៖ នៅវេលា​ម៉ោង​២០ និង ៣០​នាទី ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ស្ថិតនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ​ក្រុង​-​ខេត្តបាត់ដំបង ពាក់ព័ន្ធ​ករណី​លួច​។

ជនសង្ស័យ​មានឈ្មោះ សោម មួយ​ហ៊ាង ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ផ្ទះជួល ស្ថិត​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​-​ខេត្តបាត់ដំបង ពីបទ​លួច​កាលពី​វេលា​ម៉ោង ១៥ និង ៤៥ នាទី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ ចំនុច​ធានា​គា​អេស៊ីលីដា សាខា​ខេត្តបាត់ដំបង ស្ថិតនៅ​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ ខេត្តបាត់ដំបង​។

​ដោយ​យោងតាម​បណ្តឹង​ឈ្មោះ ជន គុណ​ថា ភេទ​ស្រី អាយុ ៣២ ឆ្នាំ មុខរបរ​បុគ្គលិក​ធ​នាគារ រស់នៅ​ភូមិ​សំរោង​ស្នោ ឃុំ​សំរោង ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

វត្ថុតាង​ដកហូត​ប្រាក់​ដុល្លា​ចំនួន ២០.០០០​ដុល្លារ​។

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង មន្ត្រី​ជំនាញ​កំពុង​ចាត់ការ​តាម​នីតិវិធី​៕ ​ដោយ​ ៖ បញ្ញា​ស័ក្តិ​

×