តាមការបង្ហើបឲ្យដឹងពីមេធាវីទាំងឡាយ Cristiano Ronaldo បានផ្តួចផ្តើមគំនិតបើកការដ្ឋានសាងសង់មន្ទីរពេទ្យកុមារមួយនៅ Santiago ប្រទេស Chile។ ក្រុមហ៊ុន Brafman & Associates ជាក្រុមហ៊ុនច្បាប់មួយ មានស្នាក់ការនៅបុរីញូវយ៉ក CR7 ជាមួយមហាសេដ្ឋីសញ្ជាតិអ៊ីតាលី Alessandro Proto គឺជាតួអង្គសំខាន់ពីររូប ជាអ្នកផ្តល់ហិញ្ញវត្ថុសម្រាប់គ្រោងការទាំងនោះ។
កាសែតបានចុះផ្សាយព័ត៌មានថា “មហាសេដ្ឋី Proto ពិតជារីករាយសហការជាមួយ Cristiano Ronaldo ដែលជាកីឡាករតែមួយគត់ដណ្តើមបានពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំរបស់ FIFA (The Best)”។
តាមគម្រោងសំណង់សហគមន៍នេះនឹងត្រូវបានធ្វើរួចរាល់ ហើយដាក់ឲ្យប្រើប្រាស់មុនឆ្នាំ២០២០ ហើយវាគ្រាន់តែជាមន្ទីរពេទ្យមួយដំបូងគេក្នុងចំណោមមន្ទីរពេទ្យដទៃទៀតស្ថិតក្នុង ផែនការរបស់កំពូលតារានិយមធ្វើសប្បុរសធម៌ម្នាក់នេះ។ ក្រៅពីនោះ ខ្សែប្រយុទ្ធកើតឆ្នាំ ១៩៨៥ ក៏តែងចូលរួមក្នុងការបរិច្ចាកឈាម ហើយក៏កំពុងជាឯកអគ្គរដ្ឋទូតសុឆ័ន្ទៈរបស់បណ្តាអង្គការសប្បុរធម៌ ជាអាទិ៍ Children, Unicef World Vision។
កាលពីដើមឆ្នាំនេះ CR7 បានធ្វើការប្រកាសដេញថ្លៃបាល់មាសនៅឆ្នាំ ២០១៣។ ទឹកប្រាក់ដេញថ្លៃបាន ៦០០.០០០ផោន គាត់បានយកទៅគាំទ្រដល់មូលនិធិសប្បុរសធម៌ Make-A-Wish ដែលលោកជាស្ថាបនិកម្នាក់។ បច្ចុប្បន្នជាឪពុករបស់ក្មេង៤នាក់ Ronaldo យល់ច្បាស់ថា កុមារចាំបាច់ត្រូវទទួលបានក្តីស្រឡាញ់ និងល័ក្ខខ័ណ្ឌថែទាំសុខុមាលភាពល្អបំផុត។
គំរោងសប្បុរសធម៌ទាំងនេះគ្រាន់តែជាចំណូលផ្នែកតូចមួយរបស់ Cristiano Ronaldo។ តាមទស្សនាវដ្តី Forbes កំពូលកីឡាសញ្ជាតិព័រទុយហ្គាល់រូបនេះជាកីឡាករ រកប្រាក់កើចំណូលខ្ពស់បំផុតពិភពលោក ដោយមធ្យមក្នុងមួយឆ្នាំៗគាត់រកបានប្រមាណ ៧០លានផោន៕ សូយន