តាមសារព័ត៌មាន Fox Views នាយកស្ថាប័ន NASA លោក Jim Brilenstine ថ្មីៗនេះបានបង្ហើបប្រាប់ពីព័ត៌មានថា ៖ មានលទ្ធភាពច្រើនដែលស្ត្រីគឺជាជនបន្ទាប់នឹងទៅកាន់ភពព្រះចន្ទ ដើម្បីត្រៀមបង្កើតមូលដ្ឋាន “អមតៈ” មួយនៅទីនោះ ហើយលើសពីនេះទៀតនោះ អ្នកជាន់ដីភពព្រះអង្គារដំបូងគេក៏អាចជានារីដែរ…! ។
Anne McClain និង Christina Koch
NASA ក៏ចែករំលែកថា ៖ ការប្រឈមត្រូវដោះស្រាយចំពោះមនុស្សទៅដល់ភពព្រះអង្គារគឺការសម្របខ្លួន ជាមួយបរិស្ថានរស់នៅ ហើយវិធីដោះស្រាយកាកសំណល់ ។
កាលពីដើមខែមីនាកន្លងមក NASA បានជ្រើសរើសអវកាសយានិក ២ រូប ដើម្បីបំពេញបេសកកម្មជាប្រវត្តិសាស្ត្រសម្រាប់ការស្រាវជ្រាវមួយដែលមានតែស្ត្រី ។ ស្ត្រី ២ រូប ដែលត្រូវបានជ្រើសរើសគឺ Anne McClain និង Christina Koch ។ ពួកគេនឹងធ្វើដំណើរទៅកាន់លំហអាកាសនៅថ្ងៃទី ២៩ ខែមីនា ។
CNN និយាយថា ជាលើកទី១ ហើយក្នុងប្រវត្តិសាស្ត្រដែលក្រុមអាកាសយានិកមួយ សុទ្ធតែនារីៗចេញទៅបេសកកម្មក្នុងលំហអាកាស ៕