Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​មីនតោន​នៅ​អតីត​តំបន់​សមរភូមិ ស្រុក​ត្រពាំង​ប្រាសាទ ស្លាប់​អ្នកដោះមីន​ស៊ីឈ្នួល​ចំនួន​ ២ ​នាក់​

​ឧ​ត្ត​រ​មានជ័យ ៖ អាជ្ញាធរ​មីន បានប្រកាស​ព័ត៌មាន​បឋម ថា នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៣ និង ១០​នាទី​រសៀល មាន​ករណី​ផ្ទុះ​មីនតោន​នៅ​ចំណុច​ផ្លូវ​បារាំង ភូមិ​សែន​សំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ បាន​បណ្ដាល​ឲ្យ​ស្លាប់ ដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ចំនួន ២​នាក់ និង​របួស​១​នាក់ រួមមាន ​៖

១-​ឈ្មោះ ហុក រ៉ា​ឆាន់ អាយុ​១៨ ឆ្នាំ ស្នាក់នៅ ភូមិ​ព្រះ​អណ្តូង ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង​ ។

២-​ឈ្មោះ មៅ កំសត់ ប្រុស អាយុ ២០​ឆ្នាំ ស្នាក់នៅ ភូមិ​ត្រពាំង​បី ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ ។​

៣- ឈ្មោះ តែម ប៊ុន​ធី​ម អាយុ​៤៩​ឆ្នាំ រងរបួស​ធ្ងន់ ស្នាក់នៅ​ភូមិ​ត្រពាំង​បី ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន និង​សម្តេច​ក​ត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​សម្តែង​ការ សោកស្តាយ​យ៉ាងខ្លាំង បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា មាន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​២​នាក់​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់ ដោយសារ​ផ្ទុះ​មីនតោន ដែលជា​ឃាត​លលា​ក់មុខ​នៅ​ផ្លូវ​បារាំង ភូមិ​សែន​សំ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​អាជ្ញាធរ​មីន ។​

​បើតាម​លោក​ទេសរដ្ឋមន្ត្រី​, សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​ក​ត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូម​ចូលរួម​រំលែក​នូវ​មរណៈទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជូន​ចំពោះ​គ្រួសារ​នៃ​សព និង​សូម​ឲ្យ​វិញ្ញាណក្ខន្ធ លោក​ទាំងពីរ​បាន​ទៅ​សោយសុខ​គតិ​ភព និង​កុំ​ឲ្យ​មាន​អាយុ​ខ្លី​ដូច​ជាតិ​នេះ​ទៀត​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ខិតខំ​និង​លះបង់​គ្រប់បែបយ៉ាង ដើម្បី​បញ្ចប់សង្គ្រាម និង​សង្គ្រោះ​ប្រទេសជាតិ និង​ប្រជាជន​ឲ្យ​ចេញ​ផុតពី​សោក​វិនាសកម្ម​ដោយសារ​សង្គ្រាម​ខ្មែរ និង​ខ្មែរ រហូតដល់​ប្រទេស​កម្ពុ​ជាមាន​សន្តិភាព ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ប៉ុន្តែ​កាកសំណល់​ពី​សង្គ្រាម​នៅតែ​ជា​ទុក្ខ​កង្វល់​របស់​សម្តេច​តេ​ជោ ពីព្រោះ​វា​ជា​ឃាតក លាក់​មុខ ហើយ​បានសម្លាប់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ញឹកញាប់​។​

​ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​ចូល និង​យក​គ្រឿងចក្រ​ធន់​ធ្ងន់​ចូលទៅ​រុករាន់​ដី​ថ្មី នៅក្នុង​តំបន់​ភូមិសាស្ត្រ អតីត​សមរភូមិ ដោយ​ប្រថុយប្រថាន និង​ជាពិសេស សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ស្នើសុំ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​យក​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ទៅធ្វើ​ការកែច្នៃ​សម្រាប់ ប្រើប្រាស់​ផ្សេងៗ​ជាដាច់ខាត ពីព្រោះ​វា​នឹងធ្វើ​ឲ្យ​បងប្អូន​របួស និង​ស្លាប់​បាន ហើយ​ការកែច្នៃ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​គឺជា​ទង្វើ​ខុសច្បាប់​ថែមទៀត​។ នេះ​ជាការ​បន្ថែម​ពី​លោក លី ធុជ​។​

លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ឲ្យ​ដឹងថា​ នៅ​ថ្ងៃទី ១៤ ខែ​មិនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៖១០​នាទី​រសៀល ប្រជាពលរដ្ឋ​ចំនួន ៣ នាក់ ស៊ីឈ្នួល​បោសសំអាត​គ្រាប់មីន បានទទួល​រងគ្រោះថ្នាក់​ផ្ទុះ​មីនតោន​បណ្តាល​​ឲ្យ​ផ្ទុះ​ស្លាប់ ០២ នាក់ និង​ម្នាក់ទៀត​ពុំ​រងរបួស​ទេ ហេតុការណ៍​នេះ​កើតឡើង​នៅលើ​ដីចំការ​របស់ ឈ្មោះ *​មាន សីហា​* ភេទ​ប្រុស ចំណុច​ផ្លូវ​បារាំង ភូមិ​សែន​សំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ។​

​នេះ​ជា​សោក​វិនាសកម្ម​មួយ​និង សូម​ចូលរួម​រំលែក​ទុក្ខ​ដ៍​ក្រៀមក្រំ​បំផុត​! សូម​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​ចៀសវាង​ដាច់ខាត​កុំ​ប្រកបមុខរបរ​រក​ស៊ីដោះមីន​ដោយ​គ្មាន​ការហ្វឹកហ្វឺន​និង​សម្ភារ​បច្ចេកទេស​ត្រឹមត្រូវ ហើយ​មុខរបរ​បែបនេះ​ជាទ​ង្វេ​ី​មុខ​ច្បាប់​និង​ប្រថុយប្រថាន​ជីវិត​ខ្លួនឯង​។ ទន្ទឹង​នឹង​នេះ​សុំ​អំពាវនាវ​បងប្អូន​ម្ចាស់​ដី​ដែល​សង្ស័យថា​ជា​ដី​មាន​កប់​គ្រាប់មីន សូមមេត្តា​កុំ​ជួល​អ្នក​គ្មាន​វិជ្ជាជីវ​:​ដោះមីន​និង​អង្គភាព​ច្បាស់លាស់ មក​បោ​សំអាត​ដី​របស់ខ្លួន​ព្រោះថា អាច​គ្រោះថ្នាក់​អ្នកដោះមីន​នោះ ឬ​ក៍​ម្ចាស់​ដី​ខ្លួនឯង​ដែរ​៕ ដោយ​ ៖ កូ​ឡាប​

 

×