Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើ​លោកិយ៍​នេះ អ្នកណា​មិន​ចង់​ល្អ​? សង្វេគ​ចិត្តនឹង​នារី​ម្នាក់នេះ​ព្រោះតែ​មាត់អាក្រក់ បាន​ត្រូវ​សាច់ញាតិ​បណ្តេញ​ឲ្យ​ដេក​ជាមួយ​…​ឆ្កែ​!

spot_img

​នាង Librade Patam បច្ចុប្បន្ន​អាយុ​ដល់​ទៅ ៦៨​ឆ្នាំ​ហើយ កំពុង​រស់នៅ Cauita ប្រទេស​ហ្វីលីពីន ។ ព្រោះ​តែមាន​ជំងឺ​ដុំ​ពក​សរសៃប្រសាទ បានធ្វើ​ឲ្យ​ផ្ទៃមុខ​របស់​នាង​ប្រែប្រួល​បន្តិច​ម្តងៗ រហូតដល់​លែង​ដូច​មនុស្ស ។​

នាង Librada Patam

​ក្រីក្រ​គ្មាន​លុយ​ពិនិត្យ​ព្យាបាល​ធ្វើ​ឲ្យ​ស្ថានភាព​របស់​នាង​វិ​វត្ត​កាន់តែ​ធ្ងន់ធ្ងរ ។ អ្នកផង​ឃើញ​នាង​តែង​ប្រញាប់​គេចចេញ ហៅ​នាង​ថា​បិសាច​… ។​

​នាង​ក៏ត្រូវ​បង្ខំ​ឲ្យ​ដេក​ក្រៅ​ផ្ទះ​ជាមួយ​ឆ្កែ ព្រោះ​សូម្បីតែ​គ្រួសារ​ក៏​គ្មាន​អ្នកណា​ចង់​ឲ្យ​នាង​នៅ​…​ក្បែរ ។​

​នារី​ដែល​ពោល​នេះ​មាន​វ័យ​ចំណាស់​ហើយ​នោះបាន​ចែករំលែក​ទាំង​ក្តុកក្តួល​ថា ៖ នៅ​ឆ្នាំ ២០១៣ មុខ​របស់​នាង​ចាប់ផ្តើម​កើតមុន​ចម្លែក តែ​គ្មាន​លុយ​ទៅពិនិត្យ​ព្យាបាល រួច​ពីមួយថ្ងៃ​ទៅមួយថ្ងៃ វា​ក៏​ប្រែប្រួល​អស់ ។ ឥឡូវ​សូម្បីតែ​និយាយ​ក៏​ពិបាក​ដែរ ។​

​នាង​ធ្លាប់បាន​ទៅ​ពេទ្យ​ម្តង គេ​ឲ្យ​ថ្នាំផឹក​៦​ខែ ប៉ុន្តែ​ស្ថានភាព​ពុំមាន​ការប្រែប្រួល​អ្វី​សោះ ហើយ​កាន់តែ​ធ្ងន់ធ្ងរ​លើស​ដើម ។ នាង​ងាក​មក​នឹក​ថ្នាំបុរាណ តែ​ពុំមាន​ប្រសិទ្ធភាព ។​

​មុន​នោះ​នាង​ក៏មាន​កូនប្រុស ២​នាក់ ផងដែរ ប៉ុន្តែ​ពុំមាន​មួយណា​ចង់​មើលថែ​នាង​ទេ ។ នាង​មានតែ​ប្រឹង ហើយ​លេង​កម្សាន្ត​ជាមួយ​ហ្វូង​ឆ្កែ​ប៉ុណ្ណោះ ។​

​លើ​លោកិយ៍​នេះ​មានរឿង​អភ័ព្វ​គួរ​ឲ្យ​សង្វេក​ប្លែកៗ​ច្រើន​មែន​ន៎​! សូម្បីតែ​កូន​ដែល​ខ្លួន​ធ្លាប់​ពរ​ពោះ​ក៏​វា​ពុំ​ខ្ចី​រវល់​ដែរនោះ​! ៕ ចន្ទ្រា​

spot_img
×