ពិតជាព័ត៌មានគួរឲ្យសប្បាយណាស់ ខណៈពេលក្រុមហ៊ុន facebook បានអះអាងថា ពួកគេបានស្តារស្ថានការណ៍ឲ្យដូចដើមហើយ ហើយនេះពុំមែនជាករណីវាយប្រហារ DDoS ទេ ។
ក្នុងអំឡុងពេល ៨ ម៉ោងរងការរអាក់រអួល FB បានវិលមកស្ថានភាពធម្មតាវិញ -នេះបើតាម Down detector ពុំឃើញមានព័ត៌មានប្រកាសប្រាប់ថា មានអ្វីមិនប្រក្រតីកើតឡើងទៀត ។ យ៉ាងណានេះក្តីបណ្តាបញ្ហា Justagram និង what sapp នៅពុំទាន់សុក្រិតភាពទាំងស្រុងនៅឡើយទេ ។
ប្រភពព័ត៌មានឲ្យដឹងថា facebook Instagram និង Messenger រងភាពរអាក់រអួលខ្លាំងបំផុត នៅអាមេរិក ទ្វីបអឺរ៉ុប និងអាមេរិកខាងត្បូង ។ ទ្វីបអាស៊ីយើងរងឥទ្ធិពលមិនធ្ងន់ធ្ងរទេ ។
Facebook ឲ្យដឹងថា ពួកគេកំពុងពិនិត្យមើលការសងថ្លៃខូចខាតចំពោះអ្នកផ្សាយពាណិជ្ជកម្ម ព្រោះតែការរអាក់រអួលខាងលើ ។
តាមអ្នកវិភាគទឹកប្រាក់សំណងនេះ គឺរាប់សិបលានដុល្លារឯណោះ ៕ ចន្ទ្រា