មនុស្សរោគចិត្តដែលដំបូងឡើយ អ្នកដំណើរគ្រប់ៗគ្នាគិតថាជាមនុស្សស្រី ត្រូវបានឃើញស្ថិតក្នុងស្ថានភាពស្រាតននលគក ធ្វើសកម្មភាពចូលពាំង ឡើងលើដំបូងរថយន្តគេជាច្រើន និងលោតរាំ ស្ថិតនៅតាមបណ្តាដងផ្លូវជាច្រើន វេលាម៉ោង ១១ និង ១៥ ថ្ងៃ នៅក្នុង Bukit Bintang ប្រទេសហ្វ៊ីលីពីន ។
ស្ថិតក្នុងស្ថានភាពដ៏រន្ធត់ចិត្តនេះ អ្នកលេងអ៊ិនធើរណែតជាច្រើនបានសន្មត់ថា ស្ត្រីនោះគឺច្បាស់ណាស់ រងឥទ្ធិពលគ្រឿងញៀន ឬ មានជំងឺផ្លូវចិត្ត ។ ហើយគេក៏គិតថា នាងជាជនជាតិហ្វីលីពីនទៀតផង ។
ទោះយ៉ាងណា យោងតាម China Press មនុស្សប្រុសកែភេទជាស្រីរូបនោះ ក្រោយមកត្រូវបានចាប់ខ្លួនដោយអាជ្ញាធរ និងនាំយកទៅប៉ុស្តិ៍ ដើម្បីស៊ើបអង្កេតបន្ថែម ។
ជាលទ្ធផល អនុប្រធានប៉ូលីសស្រុក Dang Wangi លោក Supt Rudy Abdullah បានបញ្ជាក់ថា ស្រីខ្ទើយនេះ ទំនងជារងទទួលបញ្ហាផ្លូវចិត្តច្រើនជាង ។ នាងបន្ទាប់មក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យគូឡាឡាំពួរ ដើម្បីព្យាបាល ៕ រក្សា