ជនរងគ្រោះត្រូវបានរកឃើញកាលពីររសៀលថ្ងៃទី១៣ ខែមីនា នៅក្នុងផ្ទះរបស់គាត់ នៅ Bukit Mertajam បន្ទាប់ពីអ្នកជិតរបស់គាត់បានលឺសម្លែងរបស់គាត់ស្រែកដង្ហោយឲ្យជួយយកចេញពីផ្ទះផង ។
នៅពេលប៉ូលីសមកដល់ ពួកគេបានវាយបំបែកទ្វាមុខ និងចូលរំដោះគាត់ ។ ប៉ុន្តែ ពិតជាតក់ស្លុតណាស់ នៅពេលរឃើញខ្លួនប្រាណរបស់គាត់ពោរពេញដោយស្នាមរបួស ដាច់ជ្រៅៗ ។ ហើយនៅពេលសួរថាតើគាត់របួសនេះដោយសារអ្នកណាបង្ក គាត់បានទទួចដដែលថា ដោយសារដួល ។
នៅពេលប៉ូលីសជជីកសួរបន្ថែម ទៅនឹងស្ថានភាពការរស់នៅរបស់គាត់ ពួកគេបានរកឃើញត្រួសៗបន្ថែមដូចជាការពិត គាត់មានកូនប្រុសម្នាក់ និងកូនស្រីម្នាក់ ដែលពួកគេទាំងពីរ មានបញ្ហាផ្លូវចិត្តដូចគ្នា ។ លើសពីនេះ កូនប្រុសរបស់គាត់បានរៀបជាមួយស្ត្រីមានតម្រូវការពិសេសម្នាក់ ។ គេយល់ឃើញថា គ្មាននរណាម្នាក់នៅក្នុងគ្រួសារនេះមានការងារធ្វើនោះទេ ហើយបន្តរស់មកដល់សព្វថ្ងៃនេះ គឺដោយសារជំនួយហិរញ្ញវត្ថុពី Zakat និងមន្ទីរសុខុមាលភាពសង្គម ។ នៅពេលមូលនិធិត្រូវបានប្រើប្រាស់អស់ ពួកគេនឹងត្រូវដើរសុំទានតាមផ្លូវ ។ យើងពិតជារកពាក្យអ្វីនិយាយពុំចេញទេ… ។
បច្ចុប្បន្ននេះ ប៉ូលីសបានឃុំខ្លួនកូនៗរបស់ស្ត្រីរងគ្រោះ ក៏ដោយជាកូនប្រសាស្រីរបស់គាត់ ពីបទសង្ស័យប្រើអំពើហិង្សាលើរាងកាយយ ហើយនឹងរៀបចំបញ្ជូនជនសង្ស័យ និងជនរងគ្រោះ ដើម្បីទទួលយកនូវការវាយតម្លៃសុខភាពផ្លូវចិត្ត ៕ រក្សា