ភ្នំពេញ ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីននិងសង្គ្រោះជនពិការដោយសារមីននៅថ្ងៃទី 15 ខែមីនាឆ្នាំ 2015 នេះបានចេញសេចក្តី ប្រកាសព័ត៌មានមួយ ដោយបានលើកឡើងថាថ្មីៗនេះអត្រាគ្រោះថ្នាក់ដែលបណ្តាលមកពីការផ្ទុះមីននឹងគ្រាប់មានការកើនឡើងគួរឲ្យកត់សម្គាល់ដោយសារការទន្ទ្រានដីសង្ស័យវាននានមកប្រើប្រាស់ការកែច្នៃយុទ្ធភណ្ឌមិនទាន់ផ្ទុះការរុករកអនុផលព្រៃឈើនិងការបរបាញ់សត្វព្រៃខុសច្បាប់។
ចាប់ពីខែមករាដល់ថ្ងៃទី 14 ខែមីនាឆ្នាំ 2016 នេះមានជនរងគ្រោះស្លាប់ពីការនិងរបួសសរុបចំនួន 29 នាក់ថាត្រឹមតែរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី 12 ដល់ 14 ខែមីនាមានគ្រោះថ្នាក់ចំនួន 4ករណី ស្ថិតនៅខេត្តឧត្តរមានជ័យពីករណីខេត្តបាត់ដំបង 1 ករណីនិងខេត្តរតនគិរី 1 ករណីបណ្ដាលឱ្យមានជនរងគ្រោះសរុបចំនួន 5 នាក់ក្នុងនោះបាត់បង់ជីវិតចំនួន 2នាក់ និងរបួសពិការធ្ងន់ 3 នាក់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាជ្ញាធរមីននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតសូមចូលរួមសំដែងនូវសេចក្តី សោកស្ដាយជាពន់ពេកនិងអាណិតអាសូរជាទីបំផុតជាមួយក្រុមគ្រួសារនិងញាតិមិត្តទាំងអស់របស់ជនរងគ្រោះហើយសូមជូនពរដល់អ្នករងរបួសទាំងអស់ឆាប់ជាសះស្បើយដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសារមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីននិងសង្គ្រោះជនពិការដោយសារមីនសូមរំលឹកនូវសារលិខិតអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរមីនជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់សិស្សានុសិស្សកុមារាកុមារីដូចខាងក្រោមត្រូវរាយការណ៍ជាបន្ទាន់ហើយអាណាព្យាបាលសមត្ថកិច្ចនគរបាលអាជ្ញាធរមូលដ្ឋានឬអង្គភាពបោសសំអាតមីនដែលនៅជិតបំផុតពីរកន្លែងគ្រាប់មីនឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបងប្អូនក្មួយក្មួយបានជួបឬប្រទះឃើញដោយកុំប៉ះពាល់ជាដាច់ខាត។មិនត្រូវច្នៃឬប្រកបរបរជាមួយនឹងគ្រឿងផ្ទុះហើយត្រូវសាកសួរអាជ្ញាធរឬអ្នកដែលដឹងច្បាស់អំពីព័ត៌មានតំបន់បើបងប្អូនក្មួយក្មួយមានបំណងប្រើប្រាស់ដីធ្វើដំណើរឆ្លងកាត់។ មិនត្រូវប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ដើម្បីចូលធ្វើការរុករានដីឬដីចម្ការដែលនៅមិនទាន់បានធ្វើការបោសសំអាតមីនសំណល់ជាតិផ្ទុះពីសង្គ្រាមនិងគ្រាប់បែកចង្កោមដែលអាចបង្កឲ្យមានគ្រោះថ្នាក់ជាពិសេសគ្រោះថ្នាក់ដោយសារមីន។ ជាមួយគ្នានេះអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីននិងសង្គ្រោះជនពិការដោយសារមីនសូមអំពាវនាវឲ្យអាជ្ញាធរខេត្តស្រុកឃុំភូមិប្រតិបត្តិករដោះមីននិងអ្នកពាក់ព័ន្ធទាំងអស់ត្រូវពង្រីកបន្ថែមនូវសកម្មភាពអប់រំយល់ដឹងអំពីមីននិងសំណល់ជាតិផ្ទុះសង្គ្រាមនៅតាមតំបន់គោលដៅងាយរងគ្រោះជាពិសេសចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅនិងប្រកបមុខរបរចិញ្ចឹមជីវិតក្នុងតំបន់សង្ស័យមានមីន៕ ដោយ ៖ កូឡាប