ថ្មីៗនេះនៅឧទ្យានសត្វព្រៃ Mount Russell នៅឥណ្ឌូណេស៊ីភ្ញៀវទេសចរណ៍ម្នាក់ថត បាននូវទិដ្ឋភាពគួរឲ្យចាប់ចិត្ត ត្បិតវាបង្ហាញថាទោច , ស្វាព្រៃ ដែលរស់នៅទីនេះ មានប្រាជ្ញាពេលប្រឈមនឹងធម្មជាតិ ។
ប្រភពដដែលឲ្យដឹងថា នៅថ្ងៃនោះទោចមួយហ្វូងកំពុងចលនាឆ្លងកាត់ជ្រោះមួយ ស្រាប់តែភ្លៀងធំមួយបាន “សង្គ្រប់” ចុះ…។
ព្រោះតែគ្មានកន្លែងជ្រកពួកវានាំគ្នាបោលសំដៅ គុម្ពោធព្រៃមានស្លឹកឈើធំៗ ហើយកាច់យកស្លឹកនោះមកបាំងក្បាលដូចជាឆ័ត្រ ។
ឃើញបែបនេះទោចដទៃទៀតក៏នាំគ្នាធ្វើតាម…។
បន្ទាប់មកពួកស្វាឪក៏ធ្វើតាមហើយបោះជំហានយ៉ាងប្រយ័ត្នប្រយែងលើផ្ទាំងថ្មដ៏រអិល ។
គួររំលឹកថាពពួកទោច ស្វាឪ វាក៏ស្ថិតក្នុងអម្បូរមនុស្ស ហើយសេសសល់នៅតែទ្វីបអាស៊ីប៉ុណ្ណោះ ។ ពួកវាមានរូបរាង និងប្រាជ្ញាមិនចាញ់មនុស្សតាមរយៈការធ្វើត្រាប់ប៉ុន្មានទេ ។
ប៉ុន្តែអនិច្ចាដែលមនុស្សខ្លះបែរជាសម្លាប់ពួកវាគ្មានត្រាប្រណីទៅវិញ ៕
ចន្ទ្រា