Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកវិទ្យាសាស្ត្រ​រកឃើញ​ពូជ​សត្វ​ប្រភេទ​ថ្មី ជាង ១០០​ប្រភេទ​នៅ​តំបន់​ទន្លេមេគង្គ​

ពូជ​សត្វ​ប្រភេទ​ថ្មី ច្រើនជាង ១០០​ប្រភេទ​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​រកឃើញ នៅ​តំបន់​អេកូឡូស៊ី​នៃ​ទន្លមេគង្គ ដែល​លាតសន្ធឹង​ពី​ខ្ពង់រាប​ទី​បេ ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អង្គការ​មូ​និធិ​សត្វព្រៃ​ពិភពលោក (WWF)​។​

​ក្នុងចំណោម​សត្វ​ប្រភេទ​ថ្មី​ជាង ១០០​ប្រភេទ​ដែល​ត្រូវ​បាន​បាន​រកឃើញ​នោះ​មានដូចជា​៖

ត្រី​ក្រឡា​បង្កង (​ឈ្មោះ​វិទ្យាសាស្ត្រ Schistura kampucheensis)​។ ពូជ​ត្រី​ប្រភេទ​ថ្មី​ពូជ​ថ្មី​នេះ​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​កម្ពុជា​

​កង្កែប​ពណ៌ (​ឈ្មោះ​វិទ្យាសាស្ត្រ Odorrana Mutschmanni)​។ វា​ត្រូវ​បាន​រកឃើញ​នៅក្នុង​តំបន់​ព្រៃ​ក្នុង​ប្រទេស​វៀតណាម​កាល​ពី​ឆ្នាំ ២០១៦​។​

បង្កួយ​ក្រពើ (​ឈ្មោះ​វិទ្យាសាស្ត្រ Shinisaurus crocodilurus vietnamensis)​។ វា​ត្រូវ​បាន​អ្នកវិទ្យាសាស្ត្រ​រក​ឃើញ​ក្នុង​តំបន់​ព្រៃ​ភាគ​ខាត​ជើង​ប្រទេស​វៀតណាម​។​

​អណ្តើក​ស៊ី​ខ្យង (​ឈ្មោះ​វិទ្យា​សា​ស្ត្រា Malayemys isan)​។ វា​ត្រូវ​បាន​រកឃើញ​ដាក់​លក់​នៅ​ផ្សារ​ក្នុង​តំបន់ ប្រទេស​ថៃ​។​

​ប្រចៀវ​ភ្នំ​មុខ​ក្រចកសេះ (​ឈ្មោះ​វិទ្យាសាស្ត្រ Rhinolophus monticolus)​។ សត្វ​ប្រភេទ​ថ្មី​នេះ ក៏​ត្រូវ​បាន​អ្នកវិទ្យាសាស្ត្រ​ប្រទះឃើញ​នៅ​ផ្សារ​ប្រចាំ​តំបន់ ប្រទេស​ថៃ​ផងដែរ​។​

​សត្វ​កំពីងដូង (Mole) ដែល​មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Euroscaptor orlovi​។ សត្វ​ប្រភេទ​ថ្មី​នេះ​រស់នៅ​ក្នុង​តំបន់​ព្រៃ​នៃ​ប្រទេស​វៀតណាម​៕ ដោយ ៖ សុភ័ក្ត្រ​

 

×