តាម Live Science កីឡាករឆ័ត្រយោង Jonathan Bishop នៅថ្ងៃទី ៧ មីនា បានធ្វើការហោះហើរ ដោយឆ័ត្រយោងនៅតំបន់ជនបទជិត Canberra អូស្ត្រាលី ។ ភ្នែកទាំងគូរបស់លោករវល់សង្កេតមើលទិដ្ឋភាពទាំងឡាយពីដីខ្ពស់ ដោយពុំបានចាប់អារម្មណ៍ថា មាន kangaroo ធំប៉ុនមនុស្សពេញវ័យមួយក្បាល កំពង់រង់ចាំជាស្រេចនៅលើដី ហើយថែមទាំងត្រៀមធ្វើការវាយលុក… ។
បន្ទាប់ពីក្រឡឹងលើអាកាសរួចលោកចាប់ផ្តើមទម្លាក់ខ្លួនចុះមកដី ។ ដំបូងពុំឃើញមានអ្វីប្លែកទេ ។ ប៉ុន្តែនៅប៉ុន្មាននាទីមុនពេលចុះដល់ដី ស្រាប់តែ Kangaroo ១ក្បាល បានលោតសំដៅលោកក្នុងល្បឿនយ៉ាងលឿន ។
វាប្រើជើង២ក្រោយឈរ ហើយជើងមុខប្រើដូចជាដៃវាយសន្ធប់មកលើរូបលោក ។ ស្ថានការណ៍នេះត្រូវបានកាមេរ៉ាភ្ជាប់មួកសុវត្ថិភាពរបស់ Bishop ថតជាប់ ។ វាពិតជាមិនចាញ់កីឡាប្រដាល់ម្នាក់ទេ ។
គួររំលឹកថា kangaroo ប្រភេទនេះវាអាចហក់ទៅមុខក្នុងល្បឿនដល់ទៅ ៦៤ km/h ៕ ចន្ទ្រា