សៀមរាប ៖ រថយន្តតាកស៊ីមួយគ្រឿង ម៉ាកហាយឡែនឌ័រ ត្រូវបានក្រុមចោរប្លន់ជួលជិះ ធ្វើដំណើរដល់កន្លែងស្ងាត់ អារកសម្លាប់ ប្លន់យករថយន្ត តែមិនបានសម្រេច ពេលបើករត់ ជ្រុលទៅបុកគោយន្តកន្ត្រៃដឹកស្រូវ ធ្លាក់ចាក់បាវស្រូវចោលតាមផ្លូវ ហើតរេចង្កូតទៅបុកហាងលក់បាយ យីហោ ហុង ហាវ ផ្អើលសមត្ថកិច្ច ដេញចាប់បាន២នាក់ រត់គេចខ្លួនម្នាក់ ហេតុការណ៍កើតនៅម៉ោង៥និង២០នាទីល្ងាចថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ នៅចំណុចបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប ។
ជនល្មើសមានគ្នា៣នាក់ជាជនជាតិ ជប៉ុន មុនពេលកើតហេតុជនដៃដល់បានជួលរថយន្តជនរងគ្រោះខាងជិះលុះកន្លែងស្ងាត់ក៍ចាប់ផ្ដើមធ្វើសកម្មភាពអា ករទៅលើជនរងគ្រោះតែម្ដង ។
ជនរងគ្រោះជាអ្នកបើកបររថយន្តតាក់ស៊ី តាមរយៈនាមបណ្ណ័ ឈ្មោះ ហ៊ឹម ចាន់ ហើយរថយន្តដែលជនសង្ស័យប្លន់យកនោះ មិនបានសម្រេចទេម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AB-5218 តែយ៉ាងណាពុំទាន់បានការបំភ្លឺពីសមត្ថកិច្ចនៅឡើយទេហើយសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវប្រមាញ់ដេញចាប់ជនសង្ស័យដើម្បីយកមកសួរនាំនិងចាត់ការតាមនិតិវីធីច្បាប់៕ ដោយ ៖ បញ្ញាស័ក្តិ