Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ​តីត​​ព្រះ​រាជ​អាជ្ញា​​ខេត្ត​បាត់​ដំ​បង​ស្លាប់ ​ក្នុង​​គ្រោះ​ថ្នាក់​​ច​រា​ចរ​រថ​យន្ត​៣​គ្រឿង​បុក​គ្នា ​​នៅ​​ស្រុក​​បរិបូ​ណ៍​

បរិបូ​ណ៍ ៖ កំពង់ឆ្នាំង​៖ យ៉ាងហោចណាស់​រថយន្ត​ចំនួន​៣​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ម្នា​ក់វ័យ​ជាង ៧០​ឆ្នាំ ដែល​គេ​ស្គាល់​ថា​ជា​អតីត​ព្រះរាជអាជ្ញា​ខេត្តបាត់ដំបង​បាន​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ និង បុរស​ម្នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​កំពុងស្ថិត​ក្រោម​ការជួយ​សង្គ្រោះ​។​

​នៅ​ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៩ វេលា​ម៉ោង ៩​និង​១០​នាទី ព្រឹក នៅលើ​ផ្លូវជាតិ​លេខ ៥​ចន្លោះ គីឡូម៉ែត្រ​លេខ ១១៤-១១៥ ស្ថិត​ក្នុងភូមិ ទួល​រកា ឃុំ មេលំស្រុក បរិបូរណ៍ កើតមាន​ករណី​គ្រោះថ្នាក់ ចរាចរណ៍​រវាង រថយន្ដ ៣​គ្រឿង​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅនឹងកន្លែង ។​

​បើតាម​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ទាំងបី​គ្រឿង នោះ​គឺ​ ៖
១-​ម៉ាក CRV ពណ៌​ស្ករ ពាក់​ផ្លាកលេខ ភ្នំពេញ 2AB 0942 បើកបរ​ដោយ​ឈ្មោះ យ៉ាំ យ៉េត ភេទ​ប្រុស​អាយុ ៧៩​ឆ្នាំ​ជា អតីត​ព្រះរាជអាជ្ញា រស់នៅ​ភូមិ វត្ត​រការ ឃុំ ឱ​ម៉ា​ល់ ក្រុង បាត់ដំបង (​ស្លាប់​)​។​

២-​រថយន្ដ ម៉ាក TACOMA ពាក់​ផ្លាកលេខ កំពង់ចាម 2A 4829 បើកបរ​ដោយ​ឈ្មោះ នួន​សត្យា ភេទ​ប្រុស​អាយុ ២៥​ឆ្នាំ រស់ ភ្នំពេញ មាន​អ្នក រួម​ដំណើរ ០២ នាក់ ក្នុងនោះ​របួសធ្ងន់ ០១​នាក់​។

៣-​រថយន្ដ ម៉ាក លុច​ស៊ី​ស ៤៧០ ពាក់​ផ្លាកលេខ នគរបាល 2-1396 បើកបរ​ដោយ​ឈ្មោះ ចែម សា​រុំ ភេទ​ប្រុស អាយុ ៥៣ រស់នៅ ភ្នំពេញ មិន​រងរបួស​ទេ​។​

​ក្នុង​ហេតុការណ៍​នេះ​បណ្តាល​ឲ្យ ខូចខាត​រថយន្ដ ចំនួន​៣ គ្រឿង ធ្ងន់ ២​គ្រឿង ម៉ាក​TACOMA និង CRV ។​

​លោក​អធិការ​ស្រុក​បរិបូ​ណ៍​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​បណ្តាល​ឲ្យ ស្លាប់​ម្នាក់​នៅ​កន្លែងកើតហេតុ​ជា​អតីត​ព្រះរាជអាជ្ញា​ខេត្តបាត់ដំបង និង​រងរបួស​ធ្ងន់​ម្នាក់​កំពុងស្ថិត ក្រោម​ការជួយ​សង្គ្រោះ​។ លោក​អធិការ​ស្រុក​ដដែល​បន្តថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​នោះ​មានឈ្មោះ យ៉ាំ យ៉េត ភេទ​ប្រុស អាយុ​៧៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​រកា ឃុំ​ឱ​ម៉ា​ល់ ក្រុង​បាត់ដំបង​។ ជនរងគ្រោះ​បើករថយន្ត ម៉ាក​CRV​ពណ៌​ស្ករ ពាក់​ផ្លាកលេខ​ភ្នំពេញ​2AB-0942​។​

​លោក​អធិការ​បន្តថា ចំណែក​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​នោះ​មានឈ្មោះ នួន សត្យា ភេទ​ប្រុស អាយុ​២៥ ឆ្នាំ មាន​ទីលំនៅ​ភ្នំពេញ បើកបរ​រថយន្ត​ម៉ាក​TACOMA​ពាក់​ផ្លាកលេខ​កំពង់ចាម 2A-4829 មាន​អ្នក រួម​ដំណើរ​២​នាក់ ក្នុងនោះ​របួសធ្ងន់ ០១​នាក់​។ និង​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​LEXUS470​ពាក់​ផ្លាកលេខ នគរបាល​2-1396 បើកបរ​ដោយ​ឈ្មោះ ចែម សា​រុំ ភេទ​ប្រុស​អាយុ ៥៣ រស់នៅ ភ្នំពេញ មិន​រងរបួស​ទេ​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​​ជំនាញ​ចរាចរណ៍​ខេត្ត​កំពុងធ្វើការ​វាស់វែង​នៅ​កន្លែងកើតហេតុ​ ៕ ដោយ ៖ បញ្ញាស័ក្តិ

×