ខេត្តព្រះសីហនុ ៖ សូមបងប្អូនបញ្ឈប់ជាបន្ទាន់នៅសកម្មភាពខុសច្បាប់ ដើរចាប់រុករានដី កម្មសិទ្ធិឯកជន និងដីរបស់រដ្ឋ គឺអាចប្រឈមុខនឹងផ្លូវច្បាប់។ សូមគិតដល់សេចកក្តីសុខរបស់សង្គមផង។
តាមសេចក្ដីរាយការណ៍ពី សមត្ថកិច្ចកងរាជអាវុុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា រយៈពេល ២ថ្ងៃ បន្តបន្ទាប់គ្នានេះ គឺថ្ងៃទី ១៥-១៦ ខែ មីនា ឆ្នាំ ២០១៩ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនពួកអានាធិបតេយ្យ ដើរចាប់ដីគេខុសច្បាប់សរុប ១១ នាក់ បញ្ជូនទៅតុលាការ ។
ថ្ងៃទី ១៥ ខែ មីនា សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមួយករណី ដែលប្រើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត នៅចំណុចភូមិចំណោតរាម ឃុំបិតត្រាង ស្រុកព្រៃនប់ នៅវេលាម៉ោង១៥និង២០នាទីរសៀល
មន្ទីរជំនាញ អាវុធហត្ថខេត្ត បានបង្កសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យចំនួន៧នាក់រួមមាន ៖
១/ឈ្មោះ ឯ សំភាស់ ភេទប្រុស អាយុ ៣៩ឆ្នាំ ប្រធានសមាគមន៍រួមគ្នាដើម្បី
អភិវឌ្ឈន៍កម្ពុជា
២/ឈ្មោះ ង៉ែត សំណាង ភេទប្រុស អាយុ៤០ឆ្នាំ
៣/ឈ្មោះ កែវ ឈន ភេទប្រុស អាយុ៤០ឆ្នាំ
៤/ឈ្មោះ ដឹម វឹក ភេទប្រុស អាយុ៣០ ឆ្នាំ
៥/ឈ្មោះ មី មីនា ភេទប្រុស អាយុ ៣០ឆ្នាំ
៦/ឈ្មោះ លឹម វុទ្ធី ភេទប្រុស អាយុ ៣៦ឆ្នាំ
៧/ឈ្មោះ សុខ រតនា ភេទប្រុស អាយុ ៣៦ឆ្នាំ។
នៅវេលាម៉ោង ៧និង៤០នាទីព្រឹក ថ្ងៃទី១៦ខែមីនាឆ្នាំ២០១៩ នៅចំណុចអូរត្រាវ ភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ កម្លាំងជំនាញ អាវុធហត្ថខេត្ត បានឃាត់ជនសង្ស័យចំនួន៥នាក់(ស្រី១នាក់) ពាក់ព័ន្ធករណី ហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត៖
១/ឈ្មោះ មិត្ត សីហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ
២/ឈ្មោះ ភឿង សុធី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងសំណង់
៣/ឈ្មោះ សាយ រ៉ាន់ ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ
៤/ឈ្មោះ សយ សុផល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងសំណង់
៥/ឈ្មោះ ម៉ាញ់ សំណាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងសំណង់។
មុនករណីឃាត់ខ្លួន រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតជូនដំណឹងដល់ក្រុមជនអានាធិបតេយ្យ ដែលកំពុងដើរចាប់ដីគេដោយខុសច្បាប់ឲ្យ បញ្ឈប់សកម្មភាព និង រុះរើសំណង់ខុសច្បាប់ចេញពីទីតាំងដីកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ ។ ប៉ុន្តែក្រុមអានាធិបតេយ្យ មិនស្ដាប់ហើយនៅតែបំពានដើរចាប់ដីគេជាបន្តបន្ទាប់ ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ។ សមត្ថកិច្ចនឹងបន្តចាប់ក្រុមអានាធិបតេយ្យជាបន្តទៀត ដើម្បីការពារកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ ។
បើតាមផេកហ្វេសប៊ុក ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា
កម្មសិទ្ធិស្របច្បាប់ លុះត្រាតែមានការគាំពារពីច្បាប់ មាន លិខិតស្នាមគតិយុត្តិដែលគេហៅថា៖ (ប័ណ្ណកម្មសិទ្ធិ ឬ ប្លង់រឹង)។ កាលពីជាង២០ ឬ ៣០ឆ្នាំមុន អ្នកមាន ធនធាន មានទស្សនៈវិស័យវែងឆ្ងាយ បានចំណាយថវិកាវិនិយោគវិស័យដីធ្លី តាំងពី១ម៉ែត្រការ៉េ តម្លៃ០,៥$ មកម្ល៉េះ? លុះមកដល់ពេល ដីឡើងថ្លៃដល់ជាង១០០$ ក្នុង១ការ៉េ ស្រាប់តែចេញមុខអ្នកវិនិយោគបែបថ្មី យកកាំបិតផ្គាក់ធ្វើដើមទុន ? ទន្ទ្រានយកដីរបស់គេ ដែលមានកម្មសិទ្ធិរួចហើយ។ បើនៅតែមានរឿងរបៀបនេះបនេះ? សួរថា តើឲ្យអ្នកវិនិយោគ និងប្រជាពលរដ្ឋ គេជឿទុកចិត្ត ម្តេចបាន…..?
ច្បាប់គេធ្វើសម្រាប់គ្រប់គ្រងតម្រូវចិត្តមនុស្សមួយនគរ មិនមែនសម្រាប់តែមនុស្ស៥០ទៅ៦០នាក់នោះទេ ? ប្រយ័ត្នតែដល់ពេលជាប់ពិរុទ្ធ តាំងស្រែកថា អយុត្តិធម៌ណាស់ ។សម្តេចអើយ ជួយផងៗ។
ពលរដ្ឋជាង៦០នាក់ ដែលនាំគ្នា ចំណាយលុយទិញបង្គោលរបង ទិញស័ង្កសី យកទៅធ្វើខ្ទមនៅលើដីរបស់អ្នកដទៃ ដែលគេមានប័ណ្ណកម្មសិទ្ធិរួចហើយ នៅឃុំបិតត្រាំងនោះ តាមផ្លូវច្បាប់ មតិមហាជន មិនគាំទ្របងប្អូនឡើយ សូម្បី តែអ្នកលក់ស័ង្កសីឲ្យ ក៏គាត់ពេបជ្រាយទង្វើទាំងនោះដែរ។
សូមពិចារណាផង ចុះបើគេនាំគ្នា មកទន្ទ្រានកាន់កាប់យកទ្រព្យសម្បត្ដិរបស់យើង តើយើងឈឺចាប់ប៉ុណ្ណា ? នីតិរដ្ឋ ច្បាប់ប្រទេស មិនយោគយល់ឡើយ …? ៕ ដោយ ៖ ស្រីនាថ