Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ ក្នុងករណី​ភ្លើង​ប្រច័ណ្ឌ វាយ​សម្លាប់​បុរស​ម្នាក់ រួច​អូស​សព​សម្លាក់​ទឹកស្រះ​

បាត់ដំបង ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ដោយសារ​ភ្លើង​ប្រច័ណ្ឌ​បុរស​វ័យ​ចំណាស់​ម្នាក់ ប្រើប្រាស់​ដំបង​ឫស្សី វាយ​សម្លាប់​បុរស​ម្នាក់ រួច​អូស​ទម្លាក់​ចូលក្នុង​ទឹកស្រះ នៅ​ស្រុក​កំរៀង​ខេត្តបាត់ដំបង ហើយ​ត្រូវបាន​នគរបាល​ស្រាវជ្រាវ​រហូត​ឈានដល់​ចាប់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ ។​

​នៅ​ព្រឹក​ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៩​នេះ ដោយ​អនុវត្ត​នូវ​បទបញ្ជា​របស់លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ដោយបាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​លោក នួន សាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​ព្រហ្មទណ្ឌ បាន​ដឹកនាំ​ការ​កម្លាំង​ជំនាញ​ក្នុង​ផែន​សហការ ជាមួយ​កម្លាំង​នគរបាល​ស្រុក​កំរៀង ដែលមាន​លោក​វរសេនីយ៍ឯក គឹម ពន្លក ជា​អធិការនគរបាល​ស្រុក ធ្វើការ​ស្រាវជ្រាវ​ករណី​ឃាតកម្ម​គិតទុក​ជាមុន​មួយ​ករណី ក្នុង​មូលដ្ឋាន​ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុ​កំរៀង​រហូត​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន បុរស​ម្នាក់ និង​ប្រពន្ធ​របស់ខ្លួន​ម្នាក់ទៀត ដែលជា​ជនជាប់សង្ស័យ ក្នុង​អំពើ​ឃាតកម្ម​មួយ​នេះ​។​

​សូម​ជម្រាបជូន​ថា កាលពី​ថ្ងៃទី​១៦ ខែ មីនា ឆ្នាំ​២០១៩ ពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​នៅក្នុង​ស្រះ​ទឹក​មួយកន្លែង ស្ថិតក្នុង​ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ដែល​សាកសព​បុរស​នោះ​ឈ្មោះ សំ ម៉ៅ អាយុ ៥១​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំរៀង ខេត្តបាត់ដំបង ហើយ​នៅលើ​ខ្លួន​សាកសព​មាន​ស្លាកស្នាម​របួស​ដោយ​អន្លើ និង​មាន​ចំណង​កន្សែង​រឹត​ជាប់​នឹង​ក​ផង ។ ផ្តើមចេញពី​បញ្ហា​នេះ នគរបាល​បានដាក់​ការ​ស័​ង្ស​យ លើ​ករណី ឃាតកម្ម ចំពោះ​ជន​ង​គ្រោះ​ខាងលើ ដែល​នាំទៅដល់​ការស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​បំផុត ក្រោម បញ្ជា​ផ្ទា​ល់ពី​លោកស្នងការ​នគរបាល​ខេត្តបាត់ដំបង មកដល់​ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ​២០១៩ ដោយបាន​ការយល់ព្រម​ពី​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង ន​របាល​បានសម្រេច​ឃាត់ខ្លួន បុរស​ម្នាក់​ឈ្មោះ ភេ​ង ភាព អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ត្រាង ស្រុក​កំរៀង ខេត្តបាត់ដំបង ជា​ប្តី​និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ សែត ភាព អាយុ ៥០​ឆ្នាំ ដើម្បី​ធ្វើការ​ស្រាវជ្រាវ ។​

​ឆ្លង​តាមរយៈ​ការស្រាវជ្រាវ ប្រមូល​ភស្តុតាង ជន​ស័​ង្ស​យ ភេ​ង ភាព បាន​ឆ្លើយ​សារភាពថា ខ្លួន បាន​ប្រើប្រាស់​ដំបង​ឫស្សី​វាយ​ម្លា​ប់​ជនរងគ្រោះ​ឈ្មោះ សំ ម៉ៅ កាលពី​យប់​ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ​២០១៩ ដែល​ក្នុង​សម្មភាព​នេះ ក៏បាន​ការចូលរួម​ពី​ប្រពន្ធ​ខ្លួន​ផងដែរ ហើយ​មូលហេតុ ដែល​ឈានដល់​ការ​វាយ​សម្លាប់ ជនរងគ្រោះ​នេះ គឺ​ផ្តើមចេញពី​ភ្លើង​ប្រច័ណ្ឌ រវាង​ជនរងគ្រោះ ជាមួយ​ប្រពន្ធ​របស់ខ្លួន​នាពេល​កន្លងទៅ ។ សូមបញ្ជាក់​ជូន​ថា នា​រយ​:​ពេល​កន្លងទៅ ជនរងគ្រោះ​ធ្លាប់​ចេញ ចូលក្នុង​លំនៅដ្ឋាន​របស់​ជនសង្ស័យ ដោយសារតែ​ពួកគាត់​មាន​ទីលំនៅ​ជិតខាង​គ្នា ហើយ​បន្តិច​ម្តងៗ ជនសង្ស័យ​បាន​ផ្តើមគំនិត​ប្រច័ណ្ឌ​ថា​ជនរងគ្រោះ​នេះ និង​ប្រព​ន្ឌ​ខ្លួន មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា ហើយ​ធ្លាប់​ប្រាប់ថា​ឈប់​ឲ្យ​ជនរងគ្រោះ​ចេញ ចូល ក្នុង​លំនៅដ្ឋាន​របស់ខ្លួន​ទៀត​។ នៅ​យប់​កើយ​ហេតុ ជនរងគ្រោះ​មកសុំ​ស្នាក់នៅ ក្នុងផ្ទះ​របស់​ជនសង្ស័យ ដោយសារ​ជនរងគ្រោះ និង​ប្រពន្ធ​ជនរងគ្រោះ មានទំនាស់​ជាមួយគ្នា​ហើយ មិនបាន​អនុញ្ញាត​ឲ្យ​ជនរងគ្រោះ សម្រាក​នៅក្នុង​ផ្ទះ​ទេ បញ្ហា​នេះ​ជា​ឱកាស​ដោយ​ស្ថិតក្នុង​កំដៅ​នៃ​ភ្លើង​ប្រច័ណ្ឌ​ផង ជន​ស័​ង្ស​យ​និង​ជា​ជនដៃដល់ បាន​បង្កជម្លោះ​ជាមួយ​ជនរងគ្រោះ រហូត​ឈានដល់​ការប្រើប្រាស់​ដំបង វាយប្រហារ​ហើយ​អូស​ទៅ​ទម្លាក់​ក្នុង​ទឹកស្រះ​មួយកន្លែង​នៅក្នុង​ភូមិ ។

ក្នុងពេល​វាយប្រហារ​នេះ ប្រពន្ធ​ជនសង្ស័យ បាន​ជួយ​ក្រៀក​អូស​ជនរងគ្រោះ ទៅកាន់​មាត់​ស្រះ និង​យក​កន្សែង​រឹត​ក​បន្ថែមទៀត មុនពេល​ទម្លាក់​ចូលក្នុង​ទឹកស្រះ ហើយ​ដើម្បី​ជាការ​បង្វែងដាន សមត្ថកិច្ច ជនសង្ស័យ​បាន​យក​ក្រដាស់​សរសេរ​អក្សរ​មានន័យថា (​កូន​ស៊ី​ឪពុក​…..) បង្កប់​នៅក្នុង​កាបូប​របស់​ជន​រងគ្រោះ ក្នុង​ចេតនា​ទម្លាក់​រឿងនេះ ទៅ​ឲ្យ​កូនប្រសា​ប្រុស របស់​ជនរងគ្រោះ​ជា​អ្នកទទួល​។​

​ជន​ស័​ង្ស​យ​ទាំងពីរ​នាក់ និង​វត្ថុតាង​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ដោយ ​៖ ​កូ​ឡាប​

×