ថ្មីៗនេះស្ត្រីទើបក្លាយជាម្តាយវ័យ ៣៤ ឆ្នាំ បានទម្លាយប្រាប់ពីវិធីដែលនាងអាចបញ្ចុះទម្ងន់ពី ៧២ គីឡូក្រាម នៅសល់ ៥២ គីឡូក្រាម ។ ក្រៅពីការហាត់ gym ហូបចុកតាមរបបមួយទៀងទាត់… ព្យាយាម នាងនៅបានអនុវត្តរូបមន្តសម្រកទម្ងន់ងាយស្រួលដោយប្រើខ្ញី និងក្រូចឆ្មារប៉ុណ្ណោះ ។
មុន ៧២ គីឡូក្រាម បញ្ចុះសល់ ៥២ គីឡូក្រាម
គាត់បានចែករំលែកពីរូបមន្តគឺ ៖
-ខ្ញី ៣-៤ ចំណិត
-ក្រូចឆ្មា ៣-៤ ចំណិត
-បន្ថែមផ្លែប៉ោម១ផ្លែ ចិតជាចំណិត (ឬអាចត្រសក់)
លាងស្អាតយកវាទៅត្រាំនឹងទឹកឆ្អិន កន្លះលីត្រ ទុកពី ២-៣ម៉ោង ។ រំលែកជា ៣ចំណែក ។ មួយកែវផឹកពេលព្រឹកព្រលឹម មួយកែវផឹកថ្ងៃត្រង់ និងមួយកែវផឹកពេលល្ងាច នៅមុនពេលចូលគេង ។
ប៉ុន្តែកុំភ្លេចការហាត់ប្រាក់ជាប្រចាំថ្ងៃ
រាងរៅរបស់នាងបច្ចុប្បន្ននៅសល់ ៥២ គីឡូក្រាម
នាងផ្តាំថា នារីទាំងឡាយសូមកុំឲ្យការមានកូន “សម្លាប់” សម្រស់របស់យើងឲ្យសោះ ។ ប្រឹងឡើងណា៎!
លីសា