Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាត់​ខ្លួន​ពី​ផ្ទះ​អស់​រយៈពេល​ជិត ​៣​ ខែ ​ប្រទះឃើញ​គ្រោង​ឆ្អឹង​ នៅ​ក្នុង​ស្រះ​កំប្លោក​ខាងក្រោយ​ផ្ទះ​

ខេត្ត​ស្វាយរៀង​ ៖ ​សព​បុរស​ម្នាក់​ត្រូវបាន​បងប្អូន​សាច់ញាតិ​ប្រទះ​ឃើញ​រលួយ​ជ្រុះ​សាច់​សល់​តែ​គ្រោងឆ្អឹង​នៅក្នុង​ស្រះ​ទឹក​ដែល​មាន​កំប្លោក​ដុះ​ពេញ​ខាងក្រោយ​ផ្ទះ​របស់​ខ្លួន​ប្រហែល​១០​ម៉ែត្រ​ដែល​បាត់​ខ្លួន​ពី​ផ្ទះ​អស់​រយះពេល​ជិត​៣​ខែ​មក​ហើយ​សង្ស័យ​ថា​ស្រវឹងស្រា​រអិល​ជើង​ធ្លាក់​ចូល​ស្រះ​ទឹក​គ្មាន​អ្នក​ដឹង​។​

​ការប្រទះឃើញ​សព​សល់​តែ​គ្រោងឆ្អឹង​នេះ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៧​ខែ​មីនា​ឆ្នាំ​២០១៩​នៅ​ក្នុង​ស្រះ​កំប្លោក​ខាងក្រោយ​ផ្ទះ​ប្រហែល​១០​ម៉ែត្រ​ស្ថិតក្នុង​ភូមិ ប្រសូតិ​២ ឃុំ កណ្តៀង​រាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង​។​

​បើ​តាម​ប្អូនស្រី​និង​ម្តាយបង្កើត​របស់​ជនរ​ង​គ្រោះ​បាន​ប្រាប់ អោយដឹងថា​៖​សាកសព​ដែល​ប្រទះ​ឃើញ​សល់​តែ​គ្រោងឆ្អឹង​នោះ​មានឈ្មោះ មាស សា​ខន ហៅ​ប្រុញ អាយុ ៤៧​ឆ្នាំ មុខរបរ​ធ្វើ​សំណង់​ជា​បុរស​ពោះម៉ាយ​មានកូន​ចំនួន​ ៣​ នាក់​ ដែល​បាន​លែងលះគ្នា​ជាមួយ​ប្រពន្ធ​ ៣ ​ទៅ​ ៤​ ឆ្នាំ​មក​ហើយ​ ដោយ​ជនរងគ្រោះ​ជា​មនុស្ស​ចូលចិត្ត​ផឹកស្រា ​គឺ​ស្រវឹងខួប​រាល់ថ្ងៃ​តែ​ម្តង​ទើប​ប្រពន្ធ​គេ​លែង​ចោល​។​

​ប្រភព​បាន​បន្តទៀតថា​ ៖ ​ដើមទង​នៃ​ការប្រទះឃើញ​សាកសព​រលួយ​សល់​តែ​គ្រោងឆ្អឹង​នេះ​នេះ ​គឺ​បងប្អូន​ជនរងគ្រោះ​បាន​អះអាងថា​បង​បង្កើតេ​របស់​គាត់​ដែល​បាន​បាត់​ខ្លួន​ពី​ចាប់តាំងពី​ថ្ងៃ​ទី​ ៣​ ខែ​មករា​ ឆ្នាំ​២០១៩​ មក​ម្លេះ​ មិនដឹង​ថា ​ទៅ​ណា​នោះទេ​ហើយ​បងប្អូន​សាច់ញាតិ​ក៏​បានប្តឹងសមត្ថកិច្ចអោយ​ជួយ​រក​ផង​ដែរ​ តែ​រក​មិនឃើញ​​។​

​ប្រភព​បាន​បញ្ជាក់ទៀតថា ​៖​ រហូតមកដល់​ថ្ងៃ​ទី​១៧​ខែ​មីនា​ឆ្នាំ​២០១៩​នេះ​ខ​ណៈ​ដែល​បូម​ស្រះ​ទឹក​ដើម្បី​ចាប់​ត្រី​នោះ​ក៏​ប្រទះឃើញ​សាកសព​ជ្រុះ​សាច់​អស់​សល់​តែ​គ្រោងឆ្អឹង​មាន​ស្លៀក​ខោខ្លី​ពណ៌​ខ្មៅ​មាន​ចងក្រមា​នៅ​ចង្កេះ​អត់​មាន​ពាក់អាវ​នោះ​ដែល​ក្រុមគ្រួសារ​អះអាង​ស្គាល់​ថា​ជា​បង​បង្កើត​ដែល​បាន​បាត់​ខ្លួន​នោះ​ទើប​រាយ​ការ​មក​សមត្ថកិច្ច​ដើម្បី​ចុះ​មក​ពិនិត្យ​មើល​និង​យោង​តាម​សាច់ញាតិ​ក៏​ដូច​សមត្ថកិច្ច​ថា​ជនរងគ្រោះ​អាច​ស្រវឹងស្រា​រអិល​ជើង​ធ្លាក់​ស្រះ​ទឹក​ដោយ​គ្មាន​អ្នក​ដឹង​ ព្រោះ​សាកសព​ជា​មនុស្ស​ស្រវឹងខួប​ ហើយ​សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ទៅ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​តែម្តងទៅ​ ៕ ដោយ ៖ ​វ៉ៃកូ​

×