ខេត្តស្វាយរៀង ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅក្រោមរថយន្តនិង២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តទេសចរណ៍ដឹកអ្នកដំណើរក្រឡាប់ផ្ងាជើងសង្កត់ទៅលើអ្នកជិះម៉ូតូឌុបគ្នាតាមដងផ្លូវជាតិលេខ១ត្រង់ចំណុចភូមិ ត្រពាំងផ្លុង សង្កាត់ បាទី ក្រុង បាវិត ខេត្ត ស្វាយរៀង ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលនៅលើកំណាត់ផ្លូវជាតិលេខ១ស្ថិតនៅភូមិ ត្រពាំងផ្លុង សង្កាត់ បាទី ក្រុង បាវិត ខេត្ត ស្វាយរៀង។
បើតាមភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា៖នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបរម៉ូតូពីទិសខាងលិចទៅកើតឌុបគ្នា២នាក់ផ្សេងទៀតលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរថយន្តក្រុងបង្កខាងលើបើកស្របទិសគ្នាហើយបានវ៉ាម៉ូតូជនរងគ្រោះមិនដឹងថាជាងយ៉ាងមិចនោះស្រាប់តែរេចង្កូតក្រឡាប់ផ្ងាជើងឡើងលើបណ្តាលឱ្យរថយន្តសង្កត់ទៅលើជនរងគ្រោះទាំង៣នាក់ដែលកំពុងជិះម៉ូតូបណ្តាលអោយស្លាប់ភ្លាមៗនៅក្រោមរថយន្តម្នាក់និង២នាក់ផ្សេងទៀតរបួសធ្ងន់តែម្តង។
ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណទេត្រូវសមត្ថកិច្ចហៅរថយន្តសាមុយដឹកមកកាន់មន្ទីរពេទ្យបង្អែកជីភូដើម្បីសង្គ្រោះចំណែកសពសមត្ថកិច្ចកំពុងទាញចេញពីក្រោមរថយន្តនិងប្រគល់ឲ្យក្រុមគ្រសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងហៅរថយន្តស្ទូចអឡើងរួចអុសមករក្សាទុកនៅការិយាល័យនគបាលចរាចរណ៍ស្នងការដ្ឋាននគបាលខេត្តដើម្បីដោះស្រាយតាមច្បាប់៕ ដោយ ៖ វ៉ៃកូ