ខេត្តឧត្តរមានជ័យ ៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣០នាទី លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការ នៃអធិការដ្ឋាននគរបាលក្រុងសំរោង បានចាត់កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី អ៊ូច ម៉ៅ អធិការរង ទទួលការងារប្រឆាំងគ្រឿងញៀន បានធ្វើការបង្ក្រាប ករណីជួញដូរ នូវសារធាតុញៀនដោយខុសច្បាប់បាន ១លើក នៅចំនុចផ្ទះជនសង្ស័យ ភូមិ-សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ លឹម ស្រីនី ភេទស្រី អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ និងដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(យ៉ាម៉ាគ្រាប់WYពណ៌ផ្កាឈូក) ចំនួន៥០គ្រាប់ និង ទូរសព្ទដៃ ម៉ាកចុចពិលពណ៌ខ្មៅ ១គ្រឿង ។
បចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងដើម្បីសាកសួរ និងក៏សាងសំណុំរឿងតាមនិតិវិធី៕ ដោយ ៖ បញ្ញាស័ក្តិ