ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តី ជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ។
ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី 18 ខែមីនានេះ បានបញ្ជាក់ថា ផ្អែកតាមតម្លៃមធ្យមប្រងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី 16 ដល់ថ្ងៃទី 31 ខែមីនាឆ្នាំ 2019 នឹងត្រូវលក់ 3810 រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា ea92 និង 3710 រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត ដើម្បីជួយសម្រួលដល់ផលវិបាករបស់ប្រជាជន និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជាចំនួន 4 សេនដុល្លារ ក្នុងមួយលីត្រ ដូច្នេះ ថ្លៃលក់រាយប្រេងឥន្ធនៈ សម្រាប់អនុវត្តចាប់ពថ្ងៃទី 16 ដល់ថ្ងៃទី 31 ខែមីនាឆ្នាំ 2019 នឹងចុះមកត្រឹម 3650 រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា ea92 និង 3550 រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត ។ សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម មិនមែនជាអ្នកកំណត់ថ្លៃ លក់រាយប្រេងឥន្ធនៈ នៅកម្ពុជាទេ ក្រសួងគ្រាន់តែស្រង់តម្លៃឡើងចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងឯកសារយោងខាងលើតែប៉ុណ្ណោះ ៕ ដោយ ៖ កូឡាប