អ្នកថតរូបសញ្ជាតិហូឡង់ Santeri Oksanen ស្ទើពុំជឿលើភ្នែករបស់ខ្លួនពេលសំឡឹងឃើញស្វាមានមាឌធំប្រកបដោយសាច់ដុំ… នៅសួនសត្វ Korkeasaari រដ្ឋធានី Helsinki ដូច្នេះសោះ ។ លោកបានប្រាប់ Fox News ថា ៖ “ខ្ញុំពិតជាពុំជឿពេលឃើញក្លែបសាច់ដុំធំៗលើរាងកាយស្វានេះ ។ ស្វាដទៃទៀត មានរាងកាចតូចណាស់ប្រៀបនឹងវា ហើយថែមទាំងខ្លបខ្លាចវាខ្លាំងណាស់” ។
បុគ្គលិកសួនសត្វឲ្យដឹងថា វាជាពូជស្វា Saki មុខសល្បីថាមានរាងកាយមាំមួន ហើយវាចំណាយពេលច្រើនធ្វើចលនាលោតពីដើមឈើមួយទៅដើមឈើមួយទៀត ។ ជាទូទៅស្វាឈ្មោលមានមាឌធំជាងស្វាញី ហើយវាក៏រពិសជាងដែរ ។
ស្វានេះមានតែនៅអាមេរិកខាងត្បូង ជាអាទិ៍ ៖ ប្រេស៊ីល វេណេហ្សូអេឡា Guyana , Suriname ។ ភេទរបស់ពួកវាត្រូវបានបង្ហាញលើមុខ ៖ អាឈ្មោលមុខពណ៌ស រីឯញីមុខពណ៌ប្រផេះ ៕ ចន្ទ្រា