បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីធ្វើការបាញ់ប្រហារលើរថយន្តអគ្គិសនីរត់លើផ្លូវដែក (Tram) បណ្តាលឲ្យមនុស្សចំនួន ៣នាក់ស្លាប់ និង ៥នាក់ទៀតរងរបួស នៅទីក្រុង Utrecht ប្រទេសហូឡង់។
ខ្មានកាំភ្លើងឈ្មោះ Gokmen Tanis អាយុ ៣៧ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងអាគារមួយ តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីការវាយប្រហារ។ អាគារដែលជនសង្ស័យលាក់ខ្លួនស្ថិតនៅចំងាយប្រមាណ ៣ គីឡូម៉ែត្រពីកន្លែងកើតហេតុ។
អាជ្ញាធរបញ្ជាក់ថា ពួកគេមិនទាន់បានដឹងច្បាស់ពីមូលហេតុដែលបណ្តាលឲ្យជនសង្ស័យធ្វើការបាញ់ប្រហារនោះឡើយ។
ប៉ូលីសនិយាយថា ការបាញ់ប្រហារនោះទំនងជាអំពើភេរវកម្ម ប៉ុន្តែនៅក្នុងសន្និសិទសារពត៌មាន ថ្ងៃច័ន្ទម្សិលមិញនេះ ព្រះរាជអាជ្ញាម្នាក់ម្នាក់និយាយថា វាអាចបណ្តាលមកពីបញ្ហាគ្រួសារ។
ព្រះរាជអាជ្ញានោះបន្ថែមថា ជនសង្ស័យ ត្រូវប៉ូលីសស្គាល់ច្បាស់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC