ពិតជាពុំមានពាក្យពេចន៍អ្វីគ្រប់គ្រាន់សម្រាប់តំណាងបានទឹកចិត្តម្តាយចំពោះបុត្រភ្ងារឡើយ ដូចរឿងរ៉ាវរបស់កូនក្រមុំ Emma នោះ lecester shire ប្រទេសអង់គ្លេសអីចឹង ។
Emma បានភ្ជាប់ពាក្យតាំងពីឆ្នាំ ២០១៦ ហើយមិនយូរប៉ុន្មានក្រោយមកម្តាយរបស់នាងត្រូវបានគ្រូពេទ្យវិនិច្ឆ័យថា មានជំងឺមហារីកដំណាក់កាល…ចុងក្រោយ ។
មុននោះគាត់បានចំណាយពេលវេលាជាច្រើនដើម្បីសរសេរសំបុត្រឲ្យសាច់ញាតិបងប្អូនមិត្តភក្តិ មុនពេលគាត់ចាកចេញទៅ…ឆ្ងាយ គ្មានថ្ងៃវិលវិញ ។ ប៉ុន្តែ Emma ពុំទទួលបានសំបុត្រ១ច្បាប់ណាទេ ។ នាងគិតថាប្រហែលកម្លាំងពលំរបស់គាត់ទ្រោមមែនទែនហើយ ។
យ៉ាងណាក៏នាងរំពឹងថា អ្នកម្តាយអាចទៅកាន់មង្គលការរបស់នាង ។ ប៉ុន្តែគាត់ពុំអាចទ្រាំទ្រដល់ខែ មីនា ឆ្នាំ ២០១៨ ដែលជាថ្ងៃមង្គលការរបស់នាងបានឡើយ គាត់បានចាកចេញទៅនៅឆ្នាំ ២០១៧ ហើយពុំមានបន្សល់សំបុត្រ១ច្បាប់ណាទាំងអស់ឲ្យនាង ។
ខែ ៣ ២០១៨ មង្គលការរបស់ Emma ចាប់ផ្តើមតាមការគ្រោងទុក នាងបានយកស្បែកជើងដែលមុននោះបានកុម្ម៉ង់ទុក ។
ពេលនោះឯងទើបនាងដឹងថា ស្បែកជើងដ៏មានតម្លៃបានត្រូវម្តាយទូទាត់លុយ ហើយក៏បានសុំឲ្យជាងស្បែកជើងឆ្លាក់អក្សរនៅពីក្រោមបាតស្បែកជើងថា ៖ ម្តាយចង់ឲ្យកូនវត្ថុអនុស្សាវរីយ៍មួយសម្រាប់ថ្ងៃរៀបការ ។ ហើយវាគឺជាស្បែកឃើង១គូនេះឯង (ចម្លាក់អក្សរនៅស្បែកជើងម្ខាងៗ) ។
“សង្ឃឹមថា នោះជាថ្ងៃអស្ចារ្យមួយ ។ ស្រឡាញ់កូនច្រើនណាស់” ។
នៅពេលលើកស្បែកជើងនេះពាក់នៅថ្ងៃមង្គលការទឹកភ្នែកខ្ញុំស្រក់ពុំព្រមឈប់សោះ ព្រោះខ្ញុំពុំបាននឹកស្មានដល់ថា ក្នុងវេលាដ៏សែនឈឺចាប់នៃជំងឺមហារីក គាត់បែរជានឹកគិតពីខ្ញុំ -ពីមង្គលការរបស់ខ្ញុំដែលគាត់ដឹងច្បាស់ថាគាត់លែងមានឱកាស…ចូលរួម ។
នេះហើយម្តាយណា៎!
ចន្ទ្រា