រាជធានីភ្នំពេញ ៖ នាយករង សាលាភាសាអង់គ្លេសម្នាក់ ត្រូវឃាត់ខ្លួន ករណីលួងលោមក្មេងស្រីអនីតិជនម្នាក់ យកទៅដល់ផ្ទះសណាក់ភ្នំមាស ហើយរំលោភសេពសន្ថវៈបានសម្រេចមួយលើក រួចនិយាយគំរាមក្មេងស្រីរងគ្រោះថា ទៅវិញកុំនិយាយប្រាប់ក្រុមគ្រួសារ និងអ្នកដទៃដឹងឡើយ ។
ក្មេងស្រីរងគ្រោះ អាយុ១៥ឆ្នាំ ជាសិស្ស មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ចិន មករា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ។
កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១៧និង៤០នាទី ក្មេងស្រីរងគ្រោះ កំពុងតែ រៀនភាសាអង់គ្លេស នៅសាលាឯកជនឈ្មោះ សាលាភាសាសាស្ត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះជនសង្ស័យ ដែលជានាយករងសាលាភាសាអង់គ្លេសខាងលើ បានបបួលក្មេងស្រីរងគ្រោះទៅ ដើរលេង រួចក្មេងស្រីរងគ្រោះក៏យល់ព្រម ហើយជនសង្ស័យក៏បានបើកម៉ូតូ ជិះឌុបគ្នាតាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះពេលទៅដល់ផ្ទះសំណាក់ភ្នំមាស តាមផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទួលកី សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនសង្ស័យក៏បានបើកម៉ូតូឌុបក្មេងស្រីរងគ្រោះចូលទៅជួលបន្ទប់ មិនចាំលេខដេក ហើយនិយាយលួងលោមក្មេងស្រីរងគ្រោះថាបង ស្រឡាញ់អូនឯង ចង់បានខ្លួនប្រាណអូនឯង រួចក៏បានធ្វើសកម្មភាពចាប់សម្រាតខោអាវ ចេញអស់ហើយរំលោភសេពសន្ថវៈបាន សម្រេចមួយលើក រួចនិយាយគំរាមក្មេងស្រីរងគ្រោះថា ទៅវិញកុំនិយាយប្រាប់ក្រុមគ្រួសារ និងអ្នកដទៃឡើយ ។
រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ វេលា ម៉ោង១២និង១៥នាទី ជនសង្ស័យបានទូរស័ព្ទហៅក្មេងស្រីរងគ្រោះ អោយទៅជួយរៀបចំអ៊ីវ៉ា់ន់នៅក្នុងសាលាខាងលើ ពេលក្មេងស្រីរងគ្រោះទៅដល់ជន សង្ស័យក៏បាននាំចូលក្នុងបន្ទប់ការិយាល័យ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ លើក្មេងស្រីរងគ្រោះ បានសម្រេចមួយ លើកទៀត ហើយបាននិយាយគំរាមក្មេងស្រីរងគ្រោះដដែល។
លុះដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ វេលា ម៉ោង១៦និង៣០នាទី ក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះ មានការសង្ស័យឃើញក្មេងស្រីរងគ្រោះ មានសភាពស្ងៀមស្ងាត់ សម្ងំតែក្នុងបន្ទប់ និងបាននិយាយប្រាប់បងៗថា ចង់តែស្លាប់ ទើបក្រុមគ្រួសារបាននាំគ្នាលួងលោមសួរនាំ ហើយក្មេងរងគ្រោះក៏ បានប្រាប់រឿងរ៉ាវខាងលើដល់ ឪពុកម្តាយ និងក្រុមគ្រួសារអោយបានដឹងរឿងហេតុខាងលើតែម្តង ហើយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ទើបឈ្មោះ ស៊ុន ចិន្តា ភេទស្រី អាយុ៤០ឆ្នាំ ត្រូវជាម្តាយ បង្កើតរបស់ក្មេងស្រីរងគ្រោះ បាននាំក្មេងស្រីរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ ។
ហើយនៅវេលាម៉ោង៩ ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានធ្វើការ ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ បានត្រង់ចំណុចសាលាភាសាសាស្ត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិងវត្ថុតាង ម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ និងទូរស័ព្ទ យកមកធ្វើការសាកសួរនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូង រាជធានីភ្នំពេញ ៕ ដោយ:កូឡាប