ការដេញថ្លៃនេះប្រព្រឹត្តទៅក្នុងអំឡុងពេល ២សប្តាហ៍តាមរយៈអនឡាញ ។ ក្នុងនោះសេដ្ឋីចិន ២ រូប បានរុញតម្លៃរបស់ព្រាបឈ្មោះ Armando នេះឡើងដល់ទៅ ៣ដង ប្រៀបនឹងតម្លៃព្រាបប្រណាំងមុននោះ លក់បានដល់ទៅ ៤២៦.៤២២ដុល្លារ ដែលសេដ្ឋីចិនម្នាក់ដែរ បានទិញវានៅឆ្នាំ ២០១៧ ។
មុនពេលដេញថ្លៃលក់ Armando បានដណ្តើមជោគជ័យ ៣ លើកមកហើយ ទោះបីជាវាមានអាយុ ៥ ឆ្នាំក្តី ។
Nikolaas Gyselbrecht នាយកប្រតិបត្តិនៃគេហទំព័រជំនាញពីសត្វព្រាប លំដាប់ពិភពលោក PIPA ក៏ភ្ញាក់ផ្អើលនឹងតម្លៃដ៏សម្បើមទទួលបាននេះដែរ ព្រោះវាលើសពីការដែលគេរំពឹងទុក ។
តម្លៃទីផ្សារនៃព្រាបប្រណាំងធម្មតាៗគឺ ២.៨០០ដុល្លារប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ចំណូលចិត្តប្រណាំងព្រាបចាប់ផ្តើមមាននៅប្រទេសប៊ែលហ្សិក ហើយបានក្លាយជារឿងពេញនិយមនៅចិនបច្ចុប្បន្ន ។
ហេតុនេះឯងចំពោះការដែល Armanda អាចបន្សល់ពូជបានដល់អាយុ ១០ ឆ្នាំ ហើយមានជីវិតតាមធម្មតាសម្រាប់ព្រាបគឺ… ២០ ឆ្នាំ៕