ប្រភពព័ត៌មានពីកាសែតយុវជនវៀតណាមឲ្យដឹងថា នៅថ្ងៃទី ៩ មីនា កន្លងមកប៉ុស្តិ៍យោធាព្រំដែនវៀតណាម ច្រកអន្តរជាតិហ្វាលឺ (HOA CH) -ត្រពាំងស្រែ (ស្រុកស្នួល ខេត្តក្រចេះ) បានចាប់ស្វាយ ៦,៦៦៦តោន ដែលនាំចូលពីកម្ពុជាក្រោម ពីបទចោទថា “នាំចូលខុសច្បាប់” ហើយតាមរយៈលិខិតសម្រេចលេខ 06 CV-DBL ចុះថ្ងៃទី ១២ មីនា ឆ្នាំ ២០១៩ របស់ប៉ុស្តិ៍យោធាព្រំដែនច្រកហ្វាលឺ គេសម្រេចកម្ទេចចោលស្វាយទាំងនោះ ។
ថ្ងៃទី ១៥ មីនា ឆ្នាំ ២០១៩ ស្វាយទាំងនោះត្រូវបានកម្ទេចចោល ។
ពុំឃើញមានព័ត៌មាន ឬ ប្រតិកម្មអ្វីពីសំណាក់ភាគីកម្ពុជាពិសេសមេច្រកត្រពាំងស្រែ -ស្នួលនោះតែម្តង ។
ពាណិជ្ជកម្មទ្វេភាគី គប្បីត្រូវបានអនុវត្តស្មើភាព ពុំមែនទំនិញវៀតណាមដង្ហែរចូលខ្មែរដូចកឋិន ហើយខ្លះក្នុងចំណោមនោះមានបន្ថែមទាំងគ្រឿងទេស បន្លែ ផ្លែឈើ…គីមីទៀត ។
ឬមួយលោកប៉ុស្តិ៍ជាប់រវល់ដោះស្រាយរឿងឈើ គ្រឿងអេឡិចត្រូនិក…ជាមួយឈ្មួញល្បីល្បាញវៀតណាមហ៊ុងនូ!?
ដោយ ៖ បូព៌ា