ភ្នំពេញ ៖ រយៈពេល ២ ខែដើមឆ្នាំ ២០១៩ នេះ កំពង់ផែស្វយ័តក្រុងភ្នំពេញ រកចំណូលបានជាង ៤ លានដុល្លារ កើនឡើង ៤០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០១៨ ។
បើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន នៅថ្ងៃទី១៩ ខែមីនានេះបានឲ្យដឹងថាកំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញពីលទ្ធផលការងារពីរខែដើមឆ្នាំ 2019 និងទិសដៅអនុវត្តនាអនាគត ដែលមានខ្លឹមសារថា លទ្ធផលការងារពីខែ ឆ្នាំ 2019 ដែលពុំទាន់ធ្វើសវនកម្មឬទំនិញប្រេងឥន្ធនៈនិងហ្គាសឆ្លងកាត់មានចំនួនសរុប 5999 84 តោន កើនឡើង 26,06 ភាគរយ បើធៀបនឹងការអនុវត្តពីរខែដើមឆ្នាំ 2018 ដែលមានចំនួនសរុប 475.961តោន។ នាវាផ្ទុកទំនិញឆ្លងកាត់មានចំនួនសរុប 344 រឿងកើនឡើង 16 ,22 ភាគរយ និងការអនុវត្តពីខែដើមឆ្នាំ 2018 ដែលមានចំនួនសរុប 296 គ្រឿង។ បរិមាណកុងតឺន័រឆ្លងកាត់មានចំនួន 38257 TEUs កើនឡើង 31,12 ភាគរយធៀបនឹងការអនុវត្តពីខែដើមឆ្នាំ 2018 ដែលមានចំនួនសរុប 29.178 TEUs។ បរិមាណនាវាដឹកអ្នកដំណើរអន្តរជាតិនិងទេសចរ ឆងកាត់មានចំនួនសរុប 177 ជើង កើនឡើង 10,63 ភាគរយ ធៀបនឹងការអនុវត្តពីខែដើមឆ្នាំ 2018 ដែលមានចំនួន 160 ជើង។
បរិមាណអ្នកដំណើរអន្តរជាតិដើកទេសចរឆ្លងកាត់មានចំនួន 8241 កើនឡើង6,85ភាគរយ បើនឹងការ អនុវត្តពីខែដើមឆ្នាំ 2018 ដែលមានចំនួន 7.713 នាក់។ ចំណូលពីរខែដើមឆ្នាំ 2019 ចំនួន 17658878227 រៀល ស្មើនឹងប្រមាណ 4 403 542ដុល្កើលារ កើនឡើងចំនួន 40,43 ភាគរយ ធៀបនឹងពីរខែដើមឆ្នាំ 2018 ចំនួន 12575 235 583 រៀល ស្មើនឹងប្រមាណ 3128765 ដុល្លារ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា នៅឆ្នាំ ២០១៩ នេះ កំពង់ផែស្វយ័តក្រុងភ្នំពេញ រំពឹងថា បរិមាណទំនិញឆ្លងកាត់មានចំនួនជាង២៣៤០០០ TEUs កើនឡើង៩,៥៧ភាគរយ ធៀបនឹងការអនុវត្តឆ្នាំ 2018 ដែលមានចំនួនសរុប ២១៣៥៧១TEUs ៕ ដោយ:កូឡាប