ខេត្តព្រះសីហនុ ៖ មានគ្រោះថ្នាក់ចរាចររវាងរថយន្ត២គ្រឿងគឺរថយន្តដឹកឥដ្ឋបុកពីក្រោយរថយន្តឡិចសុីស RX300នៅចំណុចផ្លូវកែងរ៉ាក្នុងក្រុងព្រះសីហនុ បណ្តាលអោយរថយន្តលុចសុីសរងការខូចខាតនិងបាក់របាំងទ្រូងផ្លូវមួយចំនួនផងដែរ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។ បើតាមសមត្ថកិច្ចថាក្រោយកើតហេតុ រថយន្តដឹកឥដ្ឋបានព្យាយាមបើករត់គេច ប៉ុន្តែត្រូវឃាត់ចាប់បាននៅតាមផ្លូវជិតភូមិថ្មី ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ៖ វេលាម៉ោង៧ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នេះ មានមានគ្រោះថ្នាក់ចរាចមួយកើតឡើងនៅ លើវិថីផែ ជិតស្ថានីយ៍ប្រេងសូគីមិច (កែងរ៉ា) ភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ បង្កឡើងដោយរថយន្តធុនធ្ងន់១គ្រឿងម៉ាក HYUNDAI ពណ៌ក្រហម ផ្លាកលេខ ព្រៃវែង3A-0248 ដឹកឥដ្ឋពេញ ចុះចំណោតពីឃ្លាំងលើមកផ្លូវបំបែករ៉ា ហ្វ្រាំងមិនស៊ី បានបុករះរថយន្តឡិចស៊ីស អស់២គ្រឿង ហើយបន្តដំណើរទៅបុកចូលផ្ទះប្រជាពលរដ្ឋ នៅផ្លូវចុះទៅទំនប់រលក ទើបរថយន្តនោះអស់ល្បឿន ហើយអ្នកបើកបរបានចុះគេចខ្លួនតែម្តង តែគ្រោះថ្នាក់នេះមិនបណ្តាលឲ្យមានមនុស្សស្លាប់ នោះទេ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា៖ រថយន្តដឹកឥដ្ឋនៅពេលចុះចំណោតមក បានបុករថយន្តស្របទិសគ្នា លើកទី១ ម៉ាក LEXUS RX300 ពណ៌ទឹកមាស ផ្លាកលេខភ្នំពេញ 2D-9111 អ្នកបើកបរឈ្មោះ សេក នី ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។ រួចជ្រុលទៅបុកលើកទី២ រថយន្ត ម៉ាក LEXUS RX300 ពណ៌សផ្លាកលេខភ្នំពេញ2AS-0507 អ្នកបើកបរឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរបើកបររថយន្ត រួមដំណើរប្រពន្ធឈ្មោះ ប៊ុន ទី អាយុ ៣៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ហើយរថយន្ត LEXUS RX300 បានខ្ទាតទៅបុកនឹងខឿនបែងចែកទ្រូងផ្លូវ បាក់អស់មួយចំនួន បន្ទាប់មក រថយន្តដឹកឥដ្ឋនោះ បានបន្តល្បឿនទៅបុកចូលផ្ទះប្រជាពលរដ្ឋមួយទៀត នៅផ្លូវចុះទៅទំនប់រលក ទើបអស់ល្បឿន ហើយអ្នកបើកបរបានចុះពីរថយន្តគេចខ្លួនតែម្តង។
គ្រោះថ្នាក់នេះមិនបណ្ដាលឲ្យមានមនុស្សស្លាប់ទេ រងរបួស មនុស្សស្រី១នាក់ ឈ្មោះ ប៊ុន ទី រងរបួសស្រាល បញ្ជូនទៅព្យាបាលនៅគ្លីនិកសេតេ ។
រថយន្តទាំង ៣គ្រឿង ( ធុនធំ១គ្រឿង ) សមត្ថកិច្ច បានចាត់ចែងយកមករក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ៕ ដោយ :ស្រីនាថ