Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​បាញ់ប្រហារ​នៅ​ញូ​វ​សឺឡែ​ន​៖ ប៉ូលីស​ថា ខ្មាន់កាំភ្លើង​ចង់​បន្តដំណើរ​ទៅ​វាយប្រហារ​កន្លែង​ផ្សេងទៀត តែ​ត្រូវ​ប៉ូលីស​ប​ញ្ឈប់​គេ​

​ប៉ូលីស​ញូ​វ​សឺ​ឡែ​ន​បាន​បញ្ជាក់ថា ជនសង្ស័យ​ទំនង​ចង់​បន្តដំណើរ​ទៅ​វាយប្រហារ​កន្លែង​ទី ៣ មុនពេល​ធ្វើ​ការបាញ់រះ​ក្នុង​ព្រះវិហារ ២​កន្លែង ប៉ុន្តែ​ត្រូវបាន​ប៉ូលីស​ប​ញ្ឍ​ប់​ផែន​ការណ៍​របស់គេ​។​

​អាជ្ញាធរ​បាន​ចោទប្រកាន់​ខ្មាន់កាំភ្លើង​មានឈ្មោះ Brenton Tarrant ជា​ជនជាតិ​អូស្ត្រាលី អាយុ ២៨​ឆ្នាំ ពីបទ​ឃាតកម្ម ទាក់ទង​ទៅនឹង​ព្រឹត្តិការណ៍​បាញ់ប្រហារ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។ ជនសង្ស័យ​រូបនោះ​ទំនង​រង​ការចោទប្រកាន់​ផ្សេងៗ​ទៀត​។​

​មេបញ្ជាការ​ប៉ូលីស​ឈ្មោះ Mike Bush បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា អាជ្ញាធរ​ជឿជាក់​ច្បាស់​ថា ពួកគេ​បា​នប​ញ្ឈប់​ជនសង្ស័យ​ពី​ការវាយប្រហារ​នៅ​កន្លែង​ផ្សេងទៀត​។​

​សូមបញ្ជាក់ថា មនុស្ស​ចំនួន ៥០​នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រងរបួស នៅក្នុង​ហេតុការណ៍​បាញ់ប្រហារ​ភេរវកម្ម​នៅក្នុង​វិហារ​អ៊ីស្លាម ២​កន្លែង ស្ថិតក្នុង​ទីក្រុង Christchurch ប្រទេស​ញូ​វ​សឺ​ឡែ​ន ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ CNN

×